Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតអាហ្សង់ទីនលោតចូលក្រុមប្រទេស ដែលមានករណីឆ្លង COVID-19 រាប់សែនករណីឡើងទៅ

  • បោះពុម្ព

 (អាហ្សង់ទីន)៖ ក្រសួងសុខាភិបាលអាហ្សង់ទីន បានប្រកាសពីការរកឃើញ COVID-19 ថ្មីៗ ២,៦៥៧ករណីទៀត នារយៈពេញមួយថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ធ្វើឱ្យចំនួនករណីឆ្លងសរុបកើនដល់ ១០០,១៦៦ករណី និងហក់ចូលក្នុងចង្កោមប្រទេស ដែលមានករណីឆ្លងជំងឺរាតត្បាតសកលនេះ ដល់ខ្ទង់សែននាក់។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។ បើតាមក្រសួងសុខាភិបាលអាហ្សង់ទីន ពេញមួយថ្ងៃអាទិត្យម្សិលមិញដូចគ្នា អ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនឡើងដល់ ១,៨៤៥នាក់ផងដែរ ខណៈអ្នកជំងឺជាង ៧០០នាក់កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់។

ប្រទេសអាហ្សង់ទីនបានដាក់បំរាមហាមឃាត់លើជើងហោះហើរពាណិជ្ជកម្មរហូតដល់ថ្ងៃទី០១ ខែកញ្ញា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ដែលកំពុងលុកលុយយ៉ាងខ្លាំងលើប្រទេសក្នុងតំបន់អាមេរិកឡាទីនមួយនេះ។

ប៉ុន្តែទោះបីជាករណីឆ្លងនៅតែបន្តកើនឡើង ការបិទរដ្ឋធានី ប៊ុយណូសអ៊ែរែស (Buenos Aires) នឹងត្រូវបញ្ចប់នៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈអាជ្ញាធរអាហ្សង់ទីនកំពុងពិចារណាថា តើគួរតែបន្តរឹតត្បិតតទៅទៀត ឬក៏យ៉ាងណា។

បើតាមគេហទំព័រ Worldometers បច្ចុប្បន្នប្រទេសដែលមានករណីឆ្លង COVID-19 ចាប់ពីរាប់សែនដល់លានករណីមានចំនួន ២២ប្រទេស ក្នុងនោះអាហ្សង់ទីននៅលេងរៀងក្រោយគេ៕

ដកស្រង់ពី៖ Fresh News