Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនករណីឆ្លង COVID-19 នៅប្រេស៊ីលកើនជិតដល់ ២លាននាក់ហើយ!

  • បោះពុម្ព

(រីយ៉ូ)៖ ប្រទេសប្រេស៊ីលបានរាយការណ៍ថា ខ្លួនមានករណីឆ្លង COVID-19 សរុបចំនួន ១,៨៨៤,៩៦៧ករណីក្នុងនោះអ្នកជំងឺ ៧២,៨៨៣នាក់បានស្លាប់។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលប្រេស៊ីលបានឱ្យដឹងថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខ្លួនបានរកឃើញករណីឆ្លងថ្មីចំនួន ២០,២៨៦ករណី និងអ្នកជំងឺ ៧៣៣នាក់ បន្ថែមទៀតបានស្លាប់ ហើយគិតមកទល់ពេលនេះមនុស្សចំនួន ១,១៥៤,៨៣៧ នាក់បានជាសះស្បើយ។

គួរបញ្ជាក់ថា សៅប៉ូឡូជារដ្ឋដែលមានចំនួនប្រជាជានប្រហែលជា ៤៥លាននាក់ ច្រើនជាងគេនៅប្រទេសប្រេស៊ីល ហើយក៏រដ្ឋរងផលប៉ះពាល់ខ្លាំងបំផុត ដែលរ៉ាប់រងករណីឆ្លងសរុបចំនួន ៣៧៤,៦០៧ករណី ក្នុងនោះ ១៧,៩០៧នាក់បានស្លាប់ ចំណែកឯទីក្រុងរីយ៉ូ មានករណីឆ្លងសរុបចំនួន ១៣២,០៤៤ករណី ក្នុងនោះ ១១,៤៧៤នាក់បានស្លាប់ និង ទីក្រុង សៀរ៉ា (Ceara) មានករណីឆ្លងសរុបចំនួន ១៣៧,២០៦ករណី ក្នុងនោះ ៦,៩៤៧នាក់បានស្លាប់។

បច្ចុប្បន្ននេះប្រេស៊ីលជាប្រទេសដែលមានករណីឆ្លង និង ចំនួនអ្នកស្លាប់ច្រើនលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ Fresh News