Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក៖ «ពិភពលោកមិនឲ្យចិន​គំរាមកំហែងសមុទ្រចិនខាងត្បូង ហើយតាំងខ្លួនជាអធិរាជសមុទ្រនោះឡើយ»

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានប្រកាសថា អាមេរិកចាត់ទុកសកម្មភាពនានារបស់ចិន នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង គឺជាទង្វើខុសច្បាប់ទាំងស្រុងតែម្តង ហើយសហរដ្ឋអាមេរិក ក៏នឹងបង្កើនការគាំទ្របន្ថែមទៀត ចំពោះបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដែលកំពុងមានជម្លោះជាមួយចិនផងដែរ។

នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០។ នេះជាសេចក្តីថ្លែងការណ៍បែបគំរាមថ្មីមួយ ធ្វើឡើងដោយរដ្ឋបាលលោកប្រធានាធិបតី លោក ដូណាល់ ត្រាំ ដើម្បីតតាំងជាមួយប្រទេសចិន ខណៈការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មី កាន់តែខិតជិតមកដល់ នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ប៉ុមប៉េអូ បានគូសបញ្ជាក់ថា «យើងសូមធ្វើការបញ្ជាក់ឲ្យច្បាស់លាស់នៅពេលនេះថា ការអះអាងអធិបតេយ្យរបស់ចិន ទៅលើដែនកោះភាគច្រើនបំផុតនៅតំបន់សមុទ្រចិនខាងត្បូង គឺខុសច្បាប់ទាំងស្រុង។ ពិភពលោកលោក នឹងមិនអនុញ្ញាតឲ្យទីក្រុងប៉េកាំង គំរាមកំហែងសមុទ្រចិនខាងត្បូង ហើយតាំងខ្លួនជាអធិរាជសមុទ្រនោះឡើយ»។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកមិនមែនជាប្រទេស ដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូងនោះឡើយ ប៉ុន្តែពួកគេនៅតែបន្តលូកលាន់កិច្ចការមួយនេះ»។

បន្ថែមពីនេះ ចិនក៏បានជំទាស់ជាដាច់ខាត ទៅនឹងក្រសួងការបរទេសអាមេរិក ដែលបានបដិសេធដែនអធិបតេយ្យភាពរបស់ចិននៅក្នុងតំបន់សមុទ្រ ចិនខាងត្បូង ហើយចាត់ទុកការចោទប្រកាន់ថា ទីក្រុងប៉េកាំងកំពុងគំរាមកំហែងប្រទេសជិតខាង គឺជារឿងមិនពិត៕

ដកស្រង់ពី៖ Fresh News