Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋាភិបាលមីយ៉ាន់ម៉ា បានពន្យាវិធានការណ៍បង្ការ COVID-19 រហូតដល់ចុងខែកក្កដា

  • បោះពុម្ព

គណៈកម្មាធិការកណ្តាលថ្នាក់ជាតិរបស់ប្រទេសមីយ៉ាន់ម៉ា ទទួលបន្ទុកការពារ ត្រួតពិនិត្យ និងព្យាបាលជំងឺ COVID-១៩ បានប្រកាសនៅល្ងាចថ្ងៃចន្ទ អំពីការបន្តរយៈពេលប្រកបដោយប្រសិទ្ធភាព សម្រាប់វិធានការណ៍បង្ការប្រឆាំងនឹង COVID-19 រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតមួយនេះ។

យោងតាមសេចក្តីជូនដំណឹងនេះ ការពន្យាពេលនោះ នឹងមិនប៉ះពាល់ដល់វិធានការដែលបានលើករួចហើយនោះទេ ប៉ុន្តែវិធានការណ៍នានា ដូចជាការរឹតត្បិតការប្រមូលផ្តុំខ្នាតធំ និងសកម្មភាពដទៃទៀត នៅតែបន្តមានប្រសិទ្ធិភាព។

ប្រទេសមីយ៉ាន់ម៉ា បានពន្យាការរឹតបន្តឹងការចូលប្រទេសជាបណ្តោះអាសន្នសម្រាប់ភ្ញៀវមកពីគ្រប់ប្រទេស និងការផ្អាកប្រតិបត្តិការរាល់ជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិនៅព្រលានយន្តហោះអន្តរជាតិយ៉ាំងហ្គោន រហូតដល់ថ្ងៃទី ៣១ ខែកក្កដា។

ប្រទេសមីយ៉ាន់ម៉ា មានករណីឆ្លង COVID-19 ចំនួន ៣៣៦នាក់ ដោយមានអ្នកស្លាប់ ៦ នាក់ គិតត្រឹមថ្ងៃច័ន្ទ នេះបើយោងតាមតួលេខចុងក្រោយបង្អស់ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល និងកីឡា។