Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំទួគី និងរុស្ស៊ី ពិភាក្សាបញ្ហាលីប៊ី និងស៊ីរី តាមទូរស័ព្ទ

  • បោះពុម្ព

ប្រធានាធិបតីទួគីលោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃចន្ទ បានពិភាក្សាអំពីការវិវត្តនៅក្នុងប្រទេសលីប៊ី និងស៊ីរី។

មេដឹកនាំទាំងពីរ បានវាយតម្លៃពី “ជំហាននានា” ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ជាពិសេសលើវិស័យសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-១៩ ការវិវត្តនៅក្នុងប្រទេសលីប៊ី និងប្រទេសស៊ីរី និងបញ្ហាក្នុងតំបន់ផ្សេងទៀត។

ទីក្រុងអង់ការ៉ា បានផ្តល់ការគាំទ្រផ្នែកយោធា និងការទូតដល់រដ្ឋាភិបាលលីប៊ី ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ខណះទីក្រុងម៊ូស្គូ គាំទ្រមេបញ្ជាការកងជីវពលគូប្រជែង Khalifa Haftar ។

នៅក្នុងប្រទេសស៊ីរី រដ្ឋាភិបាលដែលគាំទ្រដោយរុស្ស៊ី មានគោលបំណងដណ្តើមយកមកវិញនូវខេត្តភាគខាងជើង-អ៊ីដលីប-ពីក្រុមសកម្មប្រយុទ្ធ ខណៈទួគី គាំទ្រក្រុមឧទ្ទាម និងពង្រាយកងទ័ព ដើម្បីឃ្លាំមើលបទឈប់បាញ់បច្ចុប្បន្ន នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។