Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសចិន បង្កើនការឆ្លើយតបនឹងទឹកជំនន់ ដល់កម្រិតខ្ពស់បំផុតទី ២

  • បោះពុម្ព

ក្រសួងធនធានទឹករបស់ចិន កាលពីថ្ងៃអាទិត្យ បានបង្កើនការឆ្លើយតបបន្ទាន់សម្រាប់ការគ្រប់គ្រងទឹកជំនន់ដល់កំរិតទី ២ ដែលជាកំរិតខ្ពស់បំផុតទី ២ នៅក្នុងប្រព័ន្ធឆ្លើយតប ខណះមានភ្លៀងធ្លាក់ខ្លាំង បន្តបោកបក់ខ្លាំងនៅទូទាំងប្រទេស។

ចាប់តាំងពីថ្ងៃទី ៤ ខែកក្កដា ទឹកជំនន់ដែលបង្កជាការប្រកាសអាសន្ន ត្រូវបានគេសង្កេតឃើញនៅក្នុងទន្លេចំនួន ២១២ ទូទាំងប្រទេស ដែលក្នុងនោះទន្លេ ១៩ ឡើងលើសកំណត់ត្រាកម្រិតទឹកពីមុន។

កម្រិតទឹកនៅក្នុងបឹង Taihu ដែលជាបឹងទឹកសាបធំជាងគេទី ២ របស់ប្រទេសចិន បានកើនឡើងលើសកម្រិតប្រកាសអាសន្ន រយៈពេល ១៥ ថ្ងៃជាប់ៗគ្នា។ ទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់រដ្ឋចិន ក៏បានលើកការឆ្លើយតបជាបន្ទាន់ទៅកំរិតទី ២ នៅថ្ងៃអាទិត្យ បន្ទាប់ពីការកែសម្រួលចុងក្រោយរបស់ខ្លួន ពីកំរិត ៤ ដល់កំរិត ៣ កាលពីថ្ងៃអង្គារ។

គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ ទឹកជំនន់នៅក្នុងខេត្តចំនួន ២៧ រួមមានខេត្ត Jiangxi, Anhui, និង Hubei បានបណ្តាលឱ្យមានមនុស្សស្លាប់ ឬបាត់ខ្លួនចំនួន ១៤១ នាក់ និងការផ្លាស់ប្តូរទីលំនៅបន្ទាន់ចំនួន ២,២៥ លាននាក់នៅឆ្នាំនេះ។

ផ្ទះចំនួន ២៨.០០០ ខ្នង ត្រូវបានខូចខាត និងផលដំណាំចំនួន ៣.៥៣ លានហិកតា រងផលប៉ះពាល់ ដោយការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់មានចំនួន ៨២,២៣ ពាន់លានយន់ (ប្រហែល ១១,៧៦ ពាន់លានដុល្លារអាមេរិក) នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។