Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនប្រកាសសងសឹកសហរដ្ឋអាមេរិក ពាក់ព័ន្ធការលូកលាន់កិច្ចការផ្ទៃក្នុងចិន

  • បោះពុម្ព

 (ប៉េកាំង)៖ នៅថ្ងៃពុធនេះរដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានថា ខ្លួននឹងចាត់វិធានការសងសឹក លើសហរដ្ឋអាមេរិកវិញជាចាំបាច់ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្ម លើធនាគាររបស់ចិន ជុំវិញការអនុម័តច្បាប់សន្តិសុខថ្មីសម្រាប់ហុងកុង។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសចិន បានលើកឡើងយ៉ាងដូច្នេះថា «ប្រទេសចិននឹងធ្វើការឆ្លើយតបជាចាំបាច់ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងដាក់ទណ្ឌកម្មលើបុគ្គលិក ក៏ដូចជាអង្គភាពពាក់ព័ន្ធទាំងអស់ របស់សហរដ្ឋអាមេរិក»។

មិនតែប៉ុណ្ណោះ ក្រសួងការបរទេសចិនថែមទាំងបានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងជំទាស់យ៉ាងដាច់ខាត ចំពោះសកម្មភាពចុងក្រោយ របស់សហរដ្ឋអាមេរិក និងបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួនជាបន្ទាន់។

«កិច្ចការហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ ហើយគ្មានបរទេសណាមួយ មានសិទ្ធិជ្រៀតជ្រែកបានឡើយ»។ នេះជាការលើកឡើងរបស់ក្រសួងការបរទេសចិន។

គួរបញ្ជាក់ថា ការព្រមាននេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ ដែលអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្ម លើធនាគារទាំងឡាយណាដែលធ្វើជំនួញជាមួយមន្ត្រីចិន និងមានជាប់ពាក់ព័ន្ធក្នុងការអនុម័ត ច្បាប់សន្តិសុខជាតិថ្មីសម្រាប់ដែនដីហុងកុង កាលពីពេលថ្មីៗនេះ៕

ដកស្រង់ពី៖ Fresh News