Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទប់ចិត្តមិនបាន! អភិបាលរដ្ឋមួយចេញមុខព្រលះលោក ដូណាល់ ត្រាំ ថាអសមត្ថភាពទប់ស្កាត់ COVID-19

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ អភិបាលរដ្ឋម៉ារីលែន (Maryland) នៃសហរដ្ឋអមេរិកលោក ឡារី ហូហ្គែន (Larry Hogan) បានស្តីបន្ទោសធ្ងន់ៗទៅលើចំណាត់ការ ដោះស្រាយវិបត្តិ COVID-19 របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយបានលើកឡើងថា ការរង់ចាំការឆ្លើយតបរបស់រដ្ឋាភិបាលសហព័ន្ធ ដើម្បីជួយដោះស្រាយបញ្ហានេះគឺ «គ្មានសង្ឈឹមទេ» ពោលមានតែការប្រឹងប្រែងដោយខ្លួនឯងទេ ទើបជាការល្អប្រសើជាង។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។ តាមរយៈអត្ថបទមួយ ដែលបានចុះផ្សាយដោយកាសែត Washington Post នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Larry Hogan បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានមើលឃើញថា លោក ដូណាល់ ត្រាំ បាននិយាយមិនពិតច្រើនជុំវិញវិបត្តិ COVID-19។

សេតវិមានបានខកខាន ក្នុងការចេញសារព្រមានជាសាធារណៈ នៃគ្រោះថ្នាក់របស់ជំងឺនេះ។ មិនតែប៉ុណ្ណោះ សេតវិមានបានបរាជ័យ ក្នុងបង្កើតយុទ្ធសាស្ត្រទប់ស្កាត់សម្រាប់រដ្ឋទាំង ៥០ ក៏ដូចជាការបញ្ជូនបរិក្ខាពេទ្យដែលចាំបាច់ ពីកន្លែងស្តុកទុកទៅតាមមន្ទីរពេទ្យនានាថែមទៀត»។

អភិបាលរដ្ឋរូបនេះបានសង្កត់ធ្ងន់ថា «នៅទីបំផុតវាច្បាស់ណាស់ថា បើរង់ចាំការឆ្លើយតបរបស់លោកប្រធានាធិបតី គឺគ្មានសង្ឈឹមនោះទេ ហើយប្រសិនបើយើងនៅតែពន្យារពលទៀត នោះយើងទេដែលជាអ្នកត្រូវប្រជាពលរដ្ឋថ្កោលទោស កាន់តែច្រើនឡើងចំពោះការរងទុក្ខ និងមរណភាពដ៏ច្រើនបែបនេះ»។

ឆ្លើយតបទៅនឹងការរិះគន់យ៉ាងចាស់ដៃខាងលើនេះ អ្នកនាំពាក្យនៃសេតវិមានលោកស្រី ខាយលី ម៉ាណាននី (Kylie McNanny) បានលើកឡើងយ៉ាងដូច្នេះថា «វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់។

តាមពិតលោក Larry Hogan បាននិយាយផ្ទុយស្រឡះពីអ្វី ដែលគាត់បាននិយាយកាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅនេះ នៅពេលនោះគាត់បាននិយាយកោតសរសើរមិនដាច់ពីមាត់ ចំពោះការកិច្ចសហការដ៏អស្ចារ្យរបស់ប្រធានាធិបតី ជាមួយនិងក្រុមអភិបាលរដ្ឋនានា»៕

ដកស្រង់ពី៖ Fresh News