Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការព្រមានពីរលកយក្សស៊ូណាមិត្រូវធ្វើឡើង ក្រោយគ្រោះរញ្ជួយដី ៧.៨រ៉ិចទ័រ វាយប្រហាររដ្ឋ Alaska, អាមេរិក

  • បោះពុម្ព

 (អាមេរិក)៖ គ្រោះធម្មជាតិរញ្ជួយដីកម្រិតធ្ងន់រហូតដល់ ៧.៨រ៉ិចទ័រ បានវាយប្រហារទីទាំងមួយស្ថិតនៅចម្ងាយ ៨៤គីឡូម៉ែត្រ ពីភាគអាគ្នេយ៍តំបន់ភើរីវាល (Perryville) នៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។

ការវាយប្រហារនេះត្រូវបានកត់ត្រាដោយ ទីភ្នាក់ងារស្ទាបស្ទប់ភូមិសាស្ត្រអាមេរិក USGS នៅវេលាម៉ោង ១១៖១២នាទីយប់ថ្ងៃអង្គារ (ម៉ោងនៅរដ្ឋអាឡាស្កា)។

អាជ្ញាធរអាមេរិកក៏បានចេញសេចក្តីព្រមាន អំពីរលកយកស៊ូណាមិផងដែរ ខណៈគ្រោះរញ្ជួយដីនេះ បានបណ្តាញឲ្យញាប់ញ័រដល់ទីក្រុង អានឆូរ៉េច (Anchorage) ដែលមានចម្ងាយខ្ទង់ ៨០០គីឡូម៉ែត្រ ពីចំណុចរំញ័រ៕

ដកស្រង់ពី៖ Fresh News