Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌាបន្តស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយរកឃើញអ្នកឆ្លង COVID-19 ជាង ៣៧,៧០០នាក់ទៀតក្នុង១ថ្ងៃ

  • បោះពុម្ព

 (ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃពុធនេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប្រទេសឥណ្ឌាបានកត់ត្រា ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣៧,៧២៤ករណី និងអ្នកស្លាប់ថ្មីៗចំនួន ៦៤៨នាក់បន្ថែមទៀតនៅទូទាំងប្រទេស។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។

បើបូកបន្ថែមតួលេខថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសបានកើនដល់ ១,១៩២,៩១៥ករណី ដោយក្នុងនោះអ្នកជំងឺសរុប ២៨,៧៣២នាក់ស្លាប់បាត់បង់ជីវិត និង ៧៥៣,០៥០នាក់ទៀត បានជាសះស្បើយឡើងវិញ។

ក្នុងន័យនេះតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្ន មានចំនួន ៤១១,១១៣នាក់។

គួរជម្រាបថា នារយៈពេលចុងក្រោយនេះ សន្ទុះនៃអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃ ដោយសារ COVID-19 នៅប្រទេសឥណ្ឌា គឺមានការកើនឡើងជាលំដាប់ ហើយគ្មានសញ្ញាថា នឹងអាចថមថយនៅឡើយ ខណៈប្រទេសដែលមានចំនួនប្រជាជនប្រមាណ ១.៣ពាន់លានមួយនេះ កំពុងឈរនៅលំដាប់ថ្នាក់លេខ ៣ ក្នុងចំណោមបណ្តាប្រទេស ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត នៅទូទាំងសកលលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល៕

ដកស្រង់ពី៖ Fresh News