Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចចិន ​បង្ក្រាប​ការ​គួកជេ​ កូន​ក្រមុំ​ព្រហ្មចារីកម្ពុជា ​តាម​គេហទំព័រអនឡាញ

  • បោះពុម្ព

ប៉េកាំង-ភ្នំពេញ៖ «ស្រ្តីកម្ពុជា នៅលីវពិសេស» គឺមាននៅលើគេហទំព័រមួយ ដែលកំពុងផ្តល់ សេវាដល់កូនក្រមុំកម្ពុជា ដែលមានអាយុ គ្រប់ការចំនួន ៦៩ នាក់ដែលស្វែងរកប្តីបរទេស។

ការផ្សាយពាណិជ្ជកម្ម កូនក្រមុំ នៅលើគេហទំព័របែបនេះ គឺជាទិសដៅ ដែលត្រូវបង្ក្រាប ដោយគម្រោងគំនិតផ្តួចផ្តើម ប្រឆាំងការជួញដូរ មនុស្សថ្មីមួយ នៅក្នុង ប្រទេសចិន ដែលនគរបាល កាលពីថ្ងៃចន្ទ បានប្រកាសថា ពួកគេ នឹងធ្វើការទប់ស្កាត់សេវា មេអណ្តើករៀបការ ដើម្បីការពារកុំ ឲ្យមានការជួញដូរស្រ្តី ពីប្រទេសក្រីក្រ រួមទាំងកម្ពុជា ខណៈមន្រ្តីកម្ពុជា ចង់ជួយបោសសម្អាត អ៊ីនធឺណិតរបស់មេខ្យល់ ដែលបោកប្រាស់។

ឯកឧត្តម ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានថ្លែងថា៖ «យើងគាំទ្រ ការបង្ក្រាប និងលុបបំបាត់ គេហទំព័រទាំងនេះ»។ «គេហទំព័រ អាពាហ៍ពិពាហ៍ និងការធ្វើមេអណ្តើក កូនប្រមុំប្រភេទណាក៏ ដោយដែល ពាក់ព័ន្ធនឹង មេខ្យល់គឺខុសច្បាប់ ក្នុងប្រទេសកម្ពុជា»។ ដើម្បីទទួលបាន ភាពស្របច្បាប់ នៃការលក់កូនក្រមុំ គេហទំព័រមួយចំនួន បានបន្លំសេវារបស់ខ្លួនថា ស្ថិតនៅក្រោម ការឧបត្ថម្ភ និងគាំទ្ររបស់គេហទំព័រ សារសងស្នេហា។

នៅគេហទំព័រ rosebrides.com «បុរសៗ» ត្រូវបានព្រមានថា «កូនក្រមុំ កុម្មង់តាមមែល មិនមានទេ» ប៉ុន្តែអាចអានទំព័រនៃ «កូនក្រមុំកម្ពុជា ដែលអាចកុម្មង់ តាមម៉ែល»។ ស្រ្តីអាយុចាប់ពី ១៩ ឆ្នាំរហូតដល់ ៥១ នាក់ត្រូវ បានរៀបចំដូចជា របស់ដាក់លក់ដេញថ្លៃ និងអាចចូលមើលរូបថត និងសេចក្តីលម្អិត បានអំពីកម្ពស់ទម្ងន់ និងប្រភេទបុរសអ្វី ដែលពួកគេចង់ជួប។

ទំព័រដទៃទៀតផ្តល់នូវ «ដំណើរទេសចរណ៍កញ្ចប់» ដើម្បីបំពេញទៅ តាមតម្រូវការបុរសពី សិង្ហបុរី ចិន និងជប៉ុន។ ជាថ្នូរនឹងប្រាក់ពី ៥០០០ ទៅ ១២០០០ ដុល្លារគេហទំព័រខ្លះ សន្យាថា នឹងជោគជ័យ ៩០ ភាគរយបន្ទាប់ពី បុរសនោះ ជួបនិងមើលរយៈពេលពី ៥ ទៅ ៧ ថ្ងៃ។ គេហទំព័រខ្លះទៀតធានាថា នឹងទទួលបាន ស្រ្តីព្រហ្មចារី និងខ្លះទៀតធានាថា នឹងប្តូរថ្មីឲ្យមួយទៀត ប្រសិនបើស្រ្តីទីមួយ រត់បាត់ក្នុងរយៈ ពេលមួយឆ្នាំដំបូង បន្ទាប់ពីរៀបការ។ របាយការណ៍ នៃការរំលោភបំពាន ទៅលើស្រ្តីរៀបការ ទៅបរទេស តាមរយៈមេ ខ្យល់បានកើត មានជាច្រើន។

ក្រសួងការបរទេស បានប្រកាសឲ្យដឹងថា ស្រ្តីកម្ពុជាជាង ៣០ នាក់ត្រូវបានជួយសង្គ្រោះនិងបញ្ជូនត្រឡប់ មកប្រទេសវិញពី ប្រទេសចិន នាឆ្នាំនេះ។ ប៉ុន្តែអង្គការសិទ្ធិមនុស្ស បានថ្លែងថា ការតម្រង់ទិសដៅ ទៅរកគេហទំព័រទាំងនោះ ដើម្បីដោះស្រាយ បញ្ហាជួញដូរមនុស្ស គឺជាការបាញ់ ខុសទិសដៅ។

លោក Phil Robertson អនុប្រធានអង្គការ ឃ្លាំមើលសិទ្ធិមនុស្ស សម្រាប់អាស៊ី បានថ្លែងថា៖ «ជាជាងការបង្ក្រាប គេហទំព័រទាំងនេះ វិធីសាស្រ្តដែលប្រសើរ និងមានប្រសិទ្ធភាព ជាងគឺត្រូវពង្រឹង បទប្បញ្ញត្តិ និងការឃ្លាំមើល មេខ្យល់ទាំងនោះ ទាំងក្នុង ប្រទេសកម្ពុជា និង ចិន និងបង្កើតលេខទូរស័ព្ទ ទាន់ហេតុការណ៍ក្នុង ប្រទេសចិន ដើម្បីឲ្យស្រ្តីខ្មែរ ដែលត្រូវបានជួញដូរ អាចស្វែងរកជំនួយបាន។ គំនិតផ្តួចផ្តើមប្រឆាំង នឹងគេហទំព័ររៀបការនេះ បានធ្វើឡើង បន្ទាប់ពីមានវិធានការ ទប់ស្កាត់អាពាហ៍ពិពាហ៍ អន្តរជាតិ ដែលមាន ការរំលោភបំពាន ដែលកំពុងកើតមាន។ កាល ឆ្នាំ២០០៨ រដ្ឋាភិបាលកម្ពុជា បានប្រកាសថា ការរៀបការ រវាងជនជាតិកម្ពុជា និងបរទេស តាមរយៈមេខ្យល់ គឺខុសច្បាប់ ប៉ុន្តែរយៈពេល ៦ ខែក្រោយមក បានដកការហាមប្រាម នេះវិញ។

លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា៖ «វាដូចកាលពេល ដែលរដ្ឋាភិបាល សម្រេចបិទផ្ទះបន ដើម្បីបញ្ចប់ ការជួញដូរមនុស្ស។ វាមិនបានជួយឲ្យជោគជ័យទេ វាបានជំរុញឲ្យមាន អាជីវកម្មនេះទៅក្នុងក្លិបរាត្រី ឬហាងម៉ាស្សា។ មនុស្សដែលរំលោភបំពាន ទៅលើស្រ្តីនឹងបន្ត ស្វែងរកវិធីធ្វើ ដូច្នេះ»៕

 

ដកស្រង់ពី៖ ខ្មែរស្ថាបនា