Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទឹកជំនន់ភ្លាមៗ នៅក្នុងប្រទេសឥណ្ឌូនេស៊ី

  • បោះពុម្ព

ក្រុមមន្រ្តី បាននិយាយថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ នៅតែកំពុងដំណើរការនៅឡើយ កាលពីថ្ងៃសៅរ៍ ដោយសារទឹកជំនន់ និងបំណាក់ដីបានវាយប្រហារខេត្ត Sulawesi ភាគខាងត្បូងរបស់ប្រទេសឥណ្ឌូនេស៊ី និងបណ្តាលឱ្យមនុស្ស ៦៧ នាក់ បាត់ខ្លួន និងច្រើនជាង ១៤.០០០ នាក់ផ្សេងទៀត ត្រូវផ្លាស់ទីលំនៅ។

បន្ទាប់ពីបានរកឃើញសាកសពចំនួន ៣៦ ក្រុមអ្នកជួយសង្គ្រោះ បានផ្តោតការខិតខំប្រឹងប្រែងរបស់ពួកគេ នៅតាមភូមិនានា ដែលជាតំបន់រងការវាយប្រហារដ៏ខ្លាំងបំផុតក្នុងខេត្តខាងលើ។

គ្រឿងចក្រធុនធ្ងន់ ត្រូវបានគេដាក់ពង្រាយនៅតំបន់នោះ ដើម្បីជួយជនរងគ្រោះចំនួន ៣៥៩ នាក់ នៅក្នុងបេសកកម្មនេះ។ ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី បានឲ្យដឹងថា មនុស្ស ៦៧ នាក់ នៅបាត់ខ្លួន និង ៥១ នាក់ផ្សេងទៀត បានរងរបួស។

មានអ្នកស្រុកចំនួនជាង ១៤.៣៨៨ នាក់ បាននិងកំពុងសង់ទីលំនៅលើទីទួលមានសុវត្ថិភាព។ សំណង នឹងត្រូវផ្តល់ដល់អ្នក ដែលផ្ទះរបស់ពួកគេត្រូវបានបំផ្លាញ ដោយសារទឹកជំនន់។

ទឹកជំនន់ភ្លាមៗនេះ បានប៉ះពាល់ផ្លូវមួយខ្សែ ស្ពានចំនួន ៩ អគារសាសនា ១៣កន្លែង អគារសាលា ៩ ខ្នង អគារការិយាល័យ ៨កន្លែង ទ្រព្យសម្បត្តិសាធារណៈ ២ កន្លែង និងផ្សារមួយកន្លែង នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីចុងសប្តាហ៏។