Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តួលេខអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសប្រេស៊ីល ក្បែរ ៨ម៉ឺននាក់

  • បោះពុម្ព

ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 របស់ប្រទេសប្រេស៊ីល បានកើនឡើងក្បែរ ៨ម៉ឺននាក់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានអ្នកស្លាប់ចំនួន ៧១៦ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ និងបានធ្វើឱ្យចំនួនសរុប កើនឡើងដល់ ៧៩,៤៨៨ នាក់។

ក្រសួងសុខាភិបាលប្រស៊ីល បានឲ្យដឹងថា ចំនួនមនុស្ស ដែលបានធ្វើតេស្ត៍វិជ្ជមានចំពោះវីរុសនេះ បានកើនឡើងដល់ ២.០៩៨.៣៨៩ នាក់ បន្ទាប់ពីការធ្វើតេស្តរកឃើញករណីថ្មីចំនួន ២៣.៥២៩ នាក់ក្នុងរយៈពេលដូចគ្នា។

ប្រទេសប្រេស៊ីល មានការរីករាលដាលធំជាងគេលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ទាំងករណីឆ្លង និងករណីស្លាប់។

រដ្ឋ Sao Paulo ដែលមានប្រជាជនច្រើនជាងគេ គឺជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃប្រទេស ដោយមានអ្នកស្លាប់ ១៩.៧៣២ នាក់ និងអ្នកឆ្លងចំនួន ៤១៥.០៤៩ នាក់ បន្ទាប់មក គឺទីក្រុង Rio de Janeiro និងទីក្រុង Ceara នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។