Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសមីយ៉ាន់ម៉ា បើកសាលារៀនកម្រិតវិទ្យាល័យឡើងវិញបន្ទាប់ពីពន្យាពេល ២ ខែ ដោយសារ COVID-19

  • បោះពុម្ព

មន្រ្តីអប់រំម្នាក់ បានប្រាប់ស៊ីនហួរថា ប្រទេសមីយ៉ាន់ម៉ា បានបើកសាលារៀនកម្រិតវិទ្យាល័យចំនួនពាក់កណ្តាលឡើងវិញ កាលពីថ្ងៃអង្គារ បន្ទាប់ពីបានពន្យាពេលអស់ជិត ២ ខែ ដោយសារតែការផ្ទុះឡើងនៃ COVID-១៩ ។

ជាធម្មតាឆ្នាំសិក្សារបស់មីយ៉ាន់ម៉ា ចាប់ផ្តើមនៅខែមិថុនា ប៉ុន្តែវគ្គសិក្សាឆ្នាំនេះត្រូវបានពន្យាពេល ដោយមានតែវិទ្យាល័យចំនួន 3,772 ត្រូវបានអនុញ្ញាតិឲ្យបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលដំបូងនេះ។

ក្រោមវិធីសាមញ្ញថ្មីៗ សាលារៀន បានអនុញ្ញាតិឲ្យបើកសារជាថ្មី ដោយប្រកាន់ខ្ជាប់នូវវិធានការណ៍បង្ការនានា ដូចជាថ្នាក់រៀនដែលឃ្លាតឆ្ងាយពីសង្គម ប្រព័ន្ធផ្លាស់ប្តូរវេនសិក្សាចម្រុះ និងផ្សេងៗទៀត។

មន្ត្រីអប់រំ បាននិយាយថា មានវិទ្យាល័យសរុបចំនួន 5,830 និងសិស្សវិទ្យាល័យសរុបចំនួន ១,២ លាននាក់នៅទូទាំងប្រទេស។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ប្រទេសមីយ៉ាន់ម៉ា មានករណីឆ្លង COVID-19 ចំនួន ៣៤១ ករណី និងមានមនុស្សស្លាប់ចំនួន ៦ នាក់។