បណ្តាញសង្គម

ទឹកជំនន់ភ្លាមៗ បានសម្លាប់មនុស្ស ១៦ នាក់ នៅខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន

អ្នកនាំពាក្យរដ្ឋាភិបាលថ្នាក់ខេត្ត បាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មានមនុស្ស ១៦ នាក់ ដែលភាគច្រើនជាកុមារ ត្រូវបានសម្លាប់ដោយសារទឹកជំនន់ បានហូរនាំយកផ្ទះជាច្រើន នៅក្នុងស្រុក Kozkunar នៃខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃសុក្រ។

ភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ភ្លាមៗ ព្រមទាំងបានហូរនាំយកផ្ទះជាច្រើនខ្នងទៅជាមួយ និងបានសម្លាប់មនុស្ស ១៦ នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងកុមារ ១២ នាក់។

មន្ត្រីដដែលនោះ បានឲ្យដឹងថា ក្មេង ៤ នាក់ផ្សេងទៀត បានបាត់ខ្លួនដោយសារទឹកជំនន់។ ប្រតិបត្តិការជួយសង្គ្រោះ កំពុងដំណើរការ ដើម្បីស្វែងរកអ្នកដែលបាត់ខ្លួន និងផ្តល់ជំនួយមនុស្សធម៌ដល់ក្រុមគ្រួសាររងគ្រោះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីចុងសប្តាហ៏។