បណ្តាញសង្គម

ភ្លើងឆេះព្រៃ គម្រាមកំហែងតំបន់ប្រជាជនរស់នៅ នាភាគពាយ័ព្យ ប្រទេសទួគី

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងស្រុក TRT បានផ្សាយថា ភ្លើងឆេះព្រៃមួយ បានកើតឡើងនៅខេត្ត Canakkale ភាគពាយ័ព្យប្រទេសទួគី កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ ដោយបានគំរាមកំហែងដល់តំបន់លំនៅដ្ឋានរបស់ប្រជាជន។

អគ្គិភ័យ បានឆាបឆេះនៅលើដីព្រៃមួយកន្លែងក្នុងស្រុក Yenice ដោយមិនដឹងមូលហេតុ និងមានចម្ងាយត្រឹមតែ ៣០០ម ពីភូមិ Kizildam ។ ក្រុមអ្នកពន្លត់អគ្គីភ័យ កំពុងប្រយុទ្ធនឹងភ្លើងយ៉ាងខ្លាំង ដើម្បីកុំឲ្យរាលដាលមកដល់ភូមិអ្នកស្រុក ទាំងនៅលើដី និងពីលើអាកាស។

នៅដើមខែនេះ ភ្លើងឆេះព្រៃមួយទៀត បានកើតឡើងនៅក្នុងខេត្តតែមួយ ដែលបណ្តាលឱ្យខូចខាតយ៉ាងច្រើន នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីចុងសប្តាហ៏។