Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អេហ្ស៊ីប ត្រៀមបើកព្រះវិហារ Coptic ឡើងវិញ នៅថ្ងៃច័ន្ទ

  • បោះពុម្ព

វិហារគ្រឹស្តសាសនាបុរាណអូស្សូដក់ Coptic របស់ប្រទេសអេហ្ស៊ីប បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួន កំពុងរៀបចំបើកព្រះវិហារឡើងវិញជាបណ្តើរៗ នៅថ្ងៃច័ន្ទ។

ព្រះវិហារទូទាំងប្រទេស បានបិទទ្វារនៅពាក់កណ្តាលខែមីនា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។ ចាប់ផ្តើមពីថ្ងៃទី ៣ ខែសីហានេះតទៅ ព្រះវិហារទាំងអស់ នឹងត្រូវបានអនុញ្ញាតឱ្យរៀបចំពិធីជួបជុំ ការអធិស្ឋាន និងពិធីបុណ្យសព ដោយមានមនុស្សចូលរួមមិនឲ្យលើសពីម្នាក់ អង្គុយនៅលើកៅអី១ក្នុងព្រះវិហារ ដើម្បីគោរពតាមវិធានការការពារប្រឆាំងនឹងវីរុស។

តែសម្រាប់ការធ្វើពិធីបុណ្យសពអ្នក ដែលបានស្លាប់ដោយសារជំងឺ covid 19 នឹងត្រូវបានធ្វើឡើងនៅទីបញ្ចុះសព មិនមែននៅក្នុងព្រះវិហារទេ ដើម្បីថែរក្សា សុខភាពទូទៅ។

ព្រះវិហារគ្រិស្តអូស្សូដក់ បានប្រកាសថា ការសម្រេចចិត្តបើកព្រះវិហារជាបណ្តើរ ៗនេះ គឺជាលទ្ធផលនៃការកាត់បន្ថយការឆ្លង និងអត្រាមរណភាពដែលប្រទេសអេហ្សីបទទួលបាន នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។