Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសអ៊ីរ៉ាក់ នាំចេញប្រេងឆៅជាង ៨៥ លានបារ៉ែល ក្នុងខែកក្កដា

  • បោះពុម្ព

ក្រសួងប្រេងអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួន បាននាំចេញប្រេងឆៅជាង ៨៥ លានបារ៉ែលនៅក្នុងខែកក្កដា ដែលនាំមកនូវប្រាក់ចំណូលជាង ៣ ពាន់លានដុល្លារអាមេរិក។

យោងតាមស្ថិតិរបស់ស្ថាប័នរដ្ឋសម្រាប់ទីផ្សារប្រេង បានឱ្យដឹងថា ការនាំចេញប្រេងឆៅសរុបរបស់អ៊ីរ៉ាក់ ក្នុងអំឡុងពេល ៣១ ថ្ងៃនៃខែកក្កដា បានឈានដល់ ៨៥,៦៦ លានបារ៉ែល គិតជាមធ្យមចំនួន ២,៧៦ លានបារ៉ែលក្នុងមួយថ្ងៃ។តម្លៃលក់ប្រេងឆៅជាមធ្យមនៅក្នុងខែមិថុនា គឺប្រហែល ៤០,៧ ដុល្លារក្នុងមួយធុង។

ប្រទេសអ៊ីរ៉ាក់ ដែលជាប្រទេសផលិតប្រេងធំទី ២ របស់អង្កការ OPEC គ្រោងនឹងកាត់បន្ថយការនាំប្រេងឆៅចេញចំនួន ២,៨ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចព្រមព្រៀង OPEC Plus ដែលមានគោលបំណងជួយជំរុញតម្លៃប្រេងនៅលើទីផ្សារពិភពលោក ចាប់តាំងពីការដួលរលំទីផ្សារប្រេង កាលពីខែមេសា ដោយសារតែមេរោគរាតត្បាតសកល covid 19។

សេដ្ឋកិច្ចអ៊ីរ៉ាក់ គឺពឹងផ្អែកទាំងស្រុងទៅលើការនាំចេញប្រេងឆៅ ដែលមានចំនួនជាង ៩០ ភាគរយនៃប្រាក់ចំណូលរបស់ប្រទេស នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។