Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌាជួបប្រទះអត្រាឆ្លង COVID-19 ជាង ៥ម៉ឺននាក់ក្នុងមួយថ្ងៃ ចំនួន៦ថ្ងៃជាប់ៗគ្នាមកហើយ

  • បោះពុម្ព

  (ញូដេលី)៖ ឥណ្ឌាក្នុងនាមជាប្រទេសមានករណីឆ្លង COVID-19 ធ្ងន់ធ្ងរជាងគេលំដាប់លេខ ១ នៅអាស៊ី និងលេខ ៣ នៅលើពិភពលោក បានជួបប្រទះអត្រាឆ្លង COVID-19 ប្រចាំថ្ងៃជាង ៥ម៉ឺនករណី អស់រយៈពេល ០៦ថ្ងៃជាប់ៗគ្នាមកហើយ ដែលប្រការនេះបាននាំឲ្យចំនួនករណីឆ្លងសរុប ហក់ឡើងកាន់តែក្បែរខ្ទង់ ២លានករណី។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃអង្គារនេះ ករណីឆ្លង COVID-19 ត្រូវបានរកឃើញបន្ថែមជាង ៥២,០០០នាក់ទៀត ក្នុងពេល ២៤ម៉ោងកន្លងទៅ នាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ជាង ១,៨៥៥,៧០០ករណី។

ក្នុងរយៈពេលដូចគ្នា មនុស្សជាង ៨០០នាក់ទៀត ក៏បានបាត់បង់ជីវិតផងដែរ នាំឲ្យចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 នៅទូទាំងប្រទេស កើនឡើងដល់ជិត ៣៩,០០០នាក់។ ដោយឡែកសម្រាប់តួលេខអ្នកជាសះស្បើយឡើងវិញ ក៏បានកើនឡើងដល់ជាង ១,២៣០,០០០នាក់ផងដែរ។

អាជ្ញាធរឥណ្ឌា ហាក់មិនទាន់បានគណនាថា តើខ្លួននឹងអាចធូរស្រាលពីវិបត្តិ COVID-19 នៅពេលណាឲ្យប្រាកដនោះឡើយ ខណៈបច្ចុប្បន្ននេះ ការបង្កើនយុទ្ធនាការធ្វើតេស្ត គឺជាគោលដៅចម្បង ដើម្បីស្វែងរកអ្នកមានផ្ទុក COVID-19 ហើយទប់ស្កាត់ និងព្យាបាលឲ្យបានទាន់ពេល ដើម្បីកុំឲ្យពួកគេចម្លងជំងឺនេះ ទៅមនុស្សកាន់តែច្រើនទៀត៕

ដកស្រង់ពី៖ Fresh News