Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំនៃគណបក្សពលករ ជុំវិញការបង្កើតស្ថាប័នថ្មីមួយ

  • បោះពុម្ព

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថាមេដឹកនាំកំពូលរបស់ខ្លួនគឺ លោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំមួយ នៃគណៈកម្មាធិការមជ្ឈិមបក្សពលករ ដើម្បីពិភាក្សាពីការបង្កើតស្ថាប័នថ្មី និងកែលម្អមុខងាររបស់គណបក្ស។

នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០។បើតាម KCNA កិច្ចប្រជុំបានធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញ ហើយ ស្ថាប័នថ្មីខាងលើនឹងត្រូវបង្កើតឡើងនៅក្នុងគណៈកម្មាធិការមជ្ឈិម។

ប៉ុន្តែ មិនបានបញ្ជាក់អ្វីលម្អិតពី ស្ថាប័នថ្មីនេះទេ ដោយគ្រាន់តែឱ្យដឹងថានៅក្នុងកិច្ចប្រជុំនោះ លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យសមាជិកបក្សពលករទាំងអស់ ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងធ្វើការ និងកែលម្អមុខងារនានា ជាមួយស្មារតីទទួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ថា បើតាម KCNA នៅក្នុងកិច្ចប្រជុំខាងលើ ក៏បានលើកឡើងផងដែរពីរបាយការណ៍ស្ដីពីការប្រយុទ្ធប្រឆាំង COVID-19 និងស្ថានភាពនៅក្នុងទីក្រុងកេសុង ដែលកំពុងស្ថិតនៅក្នុងវិធានការបិទទ្វារទាំងស្រុង ក្រោយមានករណីសង្ស័យឆ្លង COVID-19 ខណៈកូរ៉េខាងជើងនៅតែអះអាងថាប្រទេសរបស់ខ្លួនគ្មានករណីឆ្លងឡើយ សូម្បីតែមួយករណី៕

ដកស្រង់ពី៖ Fresh News