បណ្តាញសង្គម

កូរ៉េខាងត្បូង ទទួលស្គាល់ ស្ថានភាពសុខភាព មេដឹកនាំ កូរ៉េខាងជើង

គណៈប្រតិភូ ជាន់ខ្ពស់ កូរ៉េខាងជើង បានមកដល់ទីក្រុង អ៊ីនឈុន កាលពីព្រឹកថ្ងៃសៅរ៍ ដើម្បីចូលរួម ជាគណធិបតី នៃកម្មវិធី អាស៊ានហ្គេម លើកទី១៧ និងដើម្បី ធ្វើកិច្ចពិភាក្សា ថ្នាក់ដឹកនាំ ជាន់ខ្ពស់រវាង កូរ៉េខាងត្បូងនិង ខាងជើង ចាប់តាំងពី ប្រធានាធិបតី លោក Park Geun Hye ឡើងកាន់អំណាច ខែកុម្ភៈ ឆ្នាំ២០១៣។

គណៈប្រតិភូ កូរ៉េខាងជើង ដឹកនាំដោយ លោក Hwang Pyong So អនុប្រធានគណៈកម្មការ ការពារជាតិ កូរ៉េខាងជើង និងជានាយក នៃការិយាល័យ នយោបាយទូទៅ នៃកងទ័ព ប្រជាជនកូរ៉េ អមដំណើរដោយ លោក Ryong Hae និង Kim Yang Gon លេខានៃគណៈកម្មាធិការ កណ្តាលនៃ បក្សពលករកូរ៉េ។

គួរបញ្ជាក់ ផងដែរថា អំឡុងពេល នៃដំណើរមកកាន់ ប្រទេសកូរ៉េ ខាងត្បូង គណៈប្រតិភូទាំង៣ បានជួបពិភាក្សា ជាមួយ លោក Kim Kwan Jin ទីប្រឹក្សាទទួល បន្ទុកកិច្ចសន្តិសុខ របស់ប្រធានាធិបតី ជាន់ខ្ពស់កូរ៉េ ខាងត្បូង និង រដ្ឋមន្រ្តីក្រសួង បង្រួបបង្រួមជាតិ លោក Ryoo Kihl Jae។

ភាគីទាំងពីរ យល់ព្រមនឹងធ្វើ កិច្ចពិភាក្សាជាន់ខ្ពស់ ជាថ្មីម្តងទៀត នៅចុងខែតុលា និង ដើមខែវិច្ឆិកា នៅពេលដែល កូរ៉េខាងត្បូង មាន អារម្មណ៍ល្អ ៕

  ដកស្រង់ពីដើមអម្ពិល