Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូក​ល្បាត របស់​កង​នាវាចរ ​កូរ៉េខាងជើង និង​កូរ៉េ​ខាង​ត្បូង​ បាញ់​តបត​គ្នា​ ចំកន្លែង ធ្លាប់មានការប៉ះទង្គិចគ្នា កាលពីមុន

  • បោះពុម្ព

ឧបទ្វីបកូរ៉េ៖ ក្រសួងការពារប្រទេស របស់កូរ៉េខាងត្បូង និយាយថា ទូកល្បាត របស់កងនាវាចរ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានបាញ់តបតគ្នា រយៈពេលថ្មី នៅថ្ងៃអង្គារ នៅជិតព្រំដែន សមុទ្រលឿង ដែលមានវិវាទ របស់គេ និងជាកន្លែង ដែលមានការប៉ះទង្គិចគ្នា ច្រើនលើក កាលពីមុន។

ឧប្បត្តិហេតុនោះ បានកើតឡើង នៅពេលសេចក្តីសង្ឃឹម ត្រូវបានគេលើកឡើង ពីការចាប់ផ្តើម ដែលមាន ន័យស្ថាបនាមួយ នៅក្នុងទំនាក់ទំនង រវាងកូរ៉េ និងកូរ៉េ ដែលតានតឹង បន្ទាប់ពីទស្សនកិច្ច អោយភ្ញាក់ផ្អើលមួយ របស់គណប្រតិភូ ថ្នាក់កំពូល របស់ប្រទេស កូរ៉េខាងជើង មកកាន់ប្រទេស កូរ៉េខាងត្បូង បីថ្ងៃមុននេះ ។

ក្រសួងការពារ បរទេសនិយាយថា ទូកល្បាត របស់កូរ៉េខាងត្បូង ដំបូងបានបាញ់ ព្រមានមួយគ្រាប់ ក្រោយពីទូករបស់ កូរ៉េខាងជើងបានជ្រៀត ចូលចម្ងាយ កន្លះម៉ែល៍ ចូលដែនសមុទ្រ នៃទឹកដីកូរ៉េខាងត្បូង។ អ្នកនាំពាក្យ ក្រសួងម្នាក់ និយាយថា ដោយជំនួសការដកថយ ភ្លាមៗនោះ ទូកល្បាត កងនាវាចរ កូរ៉េខាងជើង បានធ្វើការបាញ់រះ ដូច្នេះកូរ៉េខាងជើង បានបាញ់តបតវិញ។

អ្នកនាំពាក្យ រូបនោះ បានបន្ថែមទៀតថា ពុំមានការខូចខាត ណាមួយ ត្រូវបានទទួលរង ដោយទូកកូរ៉េខាងត្បូងទេ ។ ឧប្បត្តិហេតុនោះ បានកើតឡើង ប្រហែលម៉ោង ៩និង៥០នាទីព្រឹក នៅជិតកោះព្រំដែន យេអនព្យុង របស់កូរ៉េខាងត្បូង ហើយទូកល្បាត កងនាវាចរកូរ៉េខាងជើង បានដកថយ ទៅកាន់ខាងព្រំដែន របស់គេវិញ ១០នាទីក្រោយមក។

នៅខែវិច្ឆិកា ឆ្នាំ២០១០ ប្រទេសកូរ៉េខាងជើង បានបាញ់ផ្លោង ទៅលើកោះ យេអនព្យុង ដោយបានសម្លាប់ ប្រជាជនកូរ៉េខាងត្បូង ៤នាក់ និងបង្កអោយ មានការព្រួយបារម្ភថា នឹងមានជម្លោះ ទ្រង់ទ្រាយធំមួយ ៕