បណ្តាញសង្គម

ឧទ្ទាមរដ្ឋឥស្លាម ដណ្តើមបាន ទីក្រុងជាប់កូបានី របស់ពួកឃឺត បានចំនួនបី នៅស៊ីរីទៀតហើយ

ដាម៉ាស៖ បើតាមក្រុម អ្នកអង្កេតការណ៍ សិទ្ធិមនុស្ស ដែលជាក្រុម ប្រឆំាងស៊ីរី បានរាយការណ៍ថា កាលពីថ្ងៃចន្ទ ឧទ្ទាមរដ្ឋ ឥស្លាម (IS) ដណ្តើមបានដោយ ជោគជ័យ ទីក្រុងចំនួន ០៣ នៅជិតទីក្រុង កូបានី ដែលជាទីក្រុងមាន ប្រជាជនឃឺដ រស់នៅយ៉ាងច្រើន លើសលុប។

ទីភ្នាក់ងារ ព័ត៌មាន ចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃអង្គារ ទី០៧ ខែតុលា ឆ្នាំ២០១៤ ដោយផ្អែកតាមការក្រុម ស៊ើបអង្កេត សិទ្ធិមនុស្ស នោះថា ក្រុម IS បានវាយប្រហារ ទីក្រុង ដែលនៅជិតៗ ទីក្រុង កូបានី ស្ថិតនៅភាគខាងជើង ស៊ីរី រួមមាន ទីក្រុង កានី អារ៉ាប៉ាន់ ទីក្រុង អ៊ីនដាស់ទ្រី និងទីក្រុង ម៉ាកតាឡា អាល់ ចាឌីដា បន្ទាប់ពីមាន ការប៉ះទង្គិច យ៉ាងតាន តឹងរវាង ពួកឃឺដ និងក្រុមភេរវករ ។

ក្រុមសិទ្ធិមនុស្ស ដែលមានមូលដ្ឋាន នៅចក្រភព អង់គ្លេស ដោយផ្អែកតាម របាយការណ៍ ពីក្រុមសកម្មជនខ្លួន បាន លើកឡើងទៀតថា មានប្រជាជនឃឺដ រាប់រយនាក់ បានភៀសខ្លួនទៅ ព្រំដែនប្រទេស តួកគី អំឡុងការប្រយុទ្ធ គ្នានោះទេ ។

បន្ទាប់ពីដណ្តើមបាន ទីក្រុងនៅជិតៗ ភាគខាងកើតទីក្រុង កូបានីហើយ ក្រុមភេរវករ ទំាងនោះ នៅតែព្យាយាម ដណ្តើម កាន់កាប់ទី ក្រុងភាគ និរតីកូបានីទៀត ដោយចាប់ផ្តើម វាយលុក តំាងពីខែមីនាមកម្លេះ ៕

ដកស្រង់ពី៖ ដើមអម្ពិល