បណ្តាញសង្គម

រុស្ស៊ី ផ្តល់ស្បៀងអាហារ ២៣.០០០តោន ដល់កូរ៉េខាងជើង ជាផ្នែកមួយ នៃកញ្ចប់ជំនួយមនុស្សធម៌

មូស្គូ៖ ប្រទេសរុស្ស៊ី បានសម្រេចផ្តល់ ស្បៀងអាហារ ជាស្រូវសាលី ចំនួន ២៣.០០០តោន ដល់ ប្រទេសកូរ៉េខាងជើង ដែលនេះ ជាផ្នែកមួយ នៃកញ្ចប់ជំនួយ មនុស្សធម៌ ស្របពេលដែល ជំនួយបន្តបន្ទាប់ទៀត ត្រូវបានទីក្រុង មូស្គូ អះអាងថា នឹងត្រូវផ្តល់ នៅពេលខាងមុខ ។

ទីភ្នាក់ងារព័ត៌មាន ជប៉ុនក្យូដូ ចេញផ្សាយ នៅថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០១៤ នេះថា ការ ផ្តល់ជំនួយ យ៉ាងច្រើនដល់ ទីក្រុងព្យុងយ៉ាងនេះ នឹងឈានដល់ចំនួន ៥០.០០០ តោននៅ ពេលដែល ជំនួយទាំង ២៣.០០០តោន ថែមទៀត ត្រូវបានបញ្ជូនទៅកាន់កំពុងផែន ណាមផូ ក្បែរទីក្រុងព្យុងយ៉ាង នាថ្ងៃសុក្រ ខាងមុខនេះ ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េ ខាងជើង និងរុស្ស៊ី គឺជាអតីតសម្ព័ន្ធមិត្ត ដ៏ស្និតស្នាលបំផុត កាលពីសម័យ សង្គ្រាមរវាង កូរ៉េខាងជើង និងខាងត្បូង ជាពិសេសគឺស្ថិត ក្នុងសម័យសង្គ្រាម ត្រជាក់ ។

ប៉ុន្តែ បន្ទាប់ពី ការដួលរលំ នៃសហភាពសូវៀត ឆ្នាំ១៩៩១ នោះ ប្រទេសកូរ៉េខាងជើង បានបាត់ បង់ម្ចាស់ជំនួយដ៏ធំ នេះ ដែលធ្វើឲ្យ សេដ្ឋកិច្ចដាំក្បាល ចុះយ៉ាងគំហុក គួបផ្សំនឹងផ្ទៃដីដាំដុះ មិនអំណោយផលទៀតនោះ ប្រជាជនកូរ៉េខាងជើង រាប់លាននាក់ បានស្លាប់ និងរងគ្រោះអត់ឃ្លាន រហូតដល់សព្វថ្ងៃនេះ ៕

ដកស្រក់ពី៖ ដើមអម្ពិល