Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រោះថ្នាក់បាក់ផ្លូវរថភ្លើង នៅភាគខាងលិច ប្រទេសចិន សម្លាប់កម្មករ ១៩នាក់ និងរបូសជាច្រើន

  • បោះពុម្ព

យ៉ានអាន៖ យ៉ាងហោច ណាស់មនុស្ស ១៩នាក់បានស្លាប់ និង ២នាក់ទៀត របួសនៅក្នុងការ បាក់ដីមួយដែល បានកើត មានឡើង ទៅលើការ ដ្ឋានសាងសង់ ផ្លូវរថភ្លើងស្ថិត នៅទីក្រុង យ៉ានអាន ភាគខាងលិច ខេត្តសានស៊ី របស់ប្រទេសចិន កាលពីយប់ ថ្ងៃសុក្រ ។

ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅ ថ្ងៃសៅរ៍ ទី១១ ខែតុលា នេះទៀតថា ក្រុមសង្គ្រោះ បានទទួល ដំណឹង នៃការរអិលបាក់ដី ភ្លាមៗ កាលពីវេលាម៉ោង ៩និង១២នាទីយប់ ថ្ងៃសុក្រ ដោយបំណាក់ដី បានរលំពីលើ លំនៅដ្ឋាន បណ្តោះអាសន្ន របស់កម្មករ បណ្តាលឲ្យពួកគេ ប្រមាណ ២១នាក់ ត្រូវជាប់ខ្លួន ។ ៩នាក់ ក្នុងចំណោម ២១នាក់ បានស្លាប់ នៅកន្លែងកើតហេតុ រីឯ ១០នាក់ ទៀតស្លាប់ពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យជ។ 

គួរបញ្ជាក់ថា កម្មករខាងលើនេះ មកពីក្រុមហ៊ុន សាងសង់ ផ្លូវរថភ្លើងលេខ ៣ ដែលសាងសង់ ផ្លូវរថភ្លើងតភ្ជាប់ ទីក្រុង ហ័ងលីង ទៅកាន់ទី ក្នុងយ៉ានអាន ក្នុងខេត្តសានស៊ី។ អាជ្ញាធរក្នុង តំបន់បានចាប់ ផ្តើមធ្វើការ ស្ទាបស្ទង់ សណ្ឋានដី នៅតំបន់នោះ ឡើងវិញហើយ ដើម្បីការពារ កុំឲ្យគ្រោះថ្នាក់ ដ៏អាក្រក់នេះ កើតមានឡើង សាជាថ្មីម្តងទៀត ៕

ដកស្រង់ពី៖ ដើមអម្ពិល