ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅមីយ៉ាន់ម៉ា កើនដល់១០០នាក់ (Video inside)
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
(យ៉ាងហ្គូន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នាព្រឹកថ្ងៃអង្គារនេះ បានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេស បានកើនដល់១០០នាក់ ហើយ បន្ទាប់អ្នកជំងឺ០២នាក់បន្ថែមទៀតបានស្លាប់។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងរបាយការណ៍នាព្រឹកថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា ក៏បានប្រកាសរកឃើញករណីឆ្លង COVID-19 ថ្មីៗ ចំនួន ៣២០ករណីបន្ថែមទៀតផងដែរ ដែលនាំឲ្យ ករណីឆ្លងសរុបបានកើនដល់ ៦,៤៧១នាក់ និងជាសះស្បើយ ១,៤៤៥នាក់។
គួរជម្រាបថា គិតចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតសកល COVID-19 នៅក្នុងប្រទេស កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅនេះ មីយ៉ាន់ម៉ា បានពិនិត្យសំណាករក COVID-19 លើមនុស្សចំនួន ២២៤,៣៨៣នាក់ ដោយធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍របស់ខ្លួន៕
ដកស្រង់ពី៖ Fresh News