ឥណ្ឌា បន្តរកឃើញ COVID-19 ៨៦,០៥២ករណីថ្មីក្នុងមួយថ្ងៃ, ឆ្លងសរុបកើនដល់ ៥.៨២លាននាក់
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានអន្តរជាតិ
(ញូដេលី)៖ ទិន្នន័យចុងក្រោយចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រនេះ បានបង្ហាញឲ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសបានកើនដល់ ៥.៨២លាននាក់ហើយ។
នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៨៦,០៥២ករណីបន្ថែមទៀត ខណៈអ្នកស្លាប់ថ្មីចំនួន ១,១៤១នាក់ ក៏ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នាផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបបានកើនដល់ ៩២,២៩០នាក់។
គួរជម្រាបថា បច្ចុប្បន្ននេះ ប្រទេសឥណ្ឌា គឺជាប្រទេសដែលមានករណីឆ្លង COVID-19 ខ្ពស់ជាងគេលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកដែលមាន ករណីឆ្លងលើស ៧លាននាក់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕
ដកស្រង់ពី៖ Fresh News