Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាតករ ​អាយុ​២៦​ឆ្នាំ ​សម្លាប់​មនុស្ស​៣៩​នាក់​ និង​បាន​ក្លាយ​ជា​ឃាតករ ​សម្លាប់​មនុស្ស​ច្រើន​បំផុត​ម្នាក់​ នៅ​លើ​ពិភព​លោក

  • បោះពុម្ព

ឆ្មាំសនិ្តសុខ ប្រេស៊ីលអាយុ ២៦ឆ្នាំ ដែលរស់នៅ ជាមួយម្តាយ របស់ខ្លួនបាន សារភាពថា បានសម្លាប់មនុស្ស ៣៩នាក់ ដែលធ្វើឲ្យបុរសរូបនេះ ក្លាយទៅជាឃាតក ដែលបានសម្លាប់ មនុស្សច្រើនបំផុតម្នាក់ នៅលើពិភពលោក។

បុរសឈ្មោះ Thiago Henrique Gomes da-Rocha ត្រូវបានចាប់ខ្លួន ដោយប៉ូលិស នៅប្រេស៊ីល នៅពេលដែលពួកគេ បានរកឃើញ Thiago ដែលកំពុង តែប្រឈម នឹងការជំនុំជម្រះនោះ បានលួចស្លាកលេខ ទោចក្រយានយន្ត មួយគ្រឿង នៅផ្សារធំ ទំនើបមួយនៅ Goiani នៅក្នុងខែមករា។

ប៉ុន្មានថ្ងៃក្រោយមក បុរសនេះ ត្រូវបានបញ្ឈប់ដោយប៉ូលិស ព្រោះជិះគេទោចក្រយានយន្ត ជាមួយស្លាកលេខនេះ បានសារភាពចំពោះការសម្លាប់ ទាំងឡាយថា ហាក់ដូចជាកំរោលចូល និងមានអារម្មណ៍ប្រឆាំង នឹងអ្វីៗគ្រប់យ៉ាង ហើយដែលបានស្រាកស្រាន្ត ទៅវិញនៅពេល ដែលបុរសនេះ បានសម្លាប់មនុស្ស ។

បុរសដែលសារភាព ខ្លួនឯងថា ជាឃាតកនោះ បានបាញ់សម្លាប់ ជនរងគ្រោះពី ជិះទោចក្រយានយន្ត នៅពេលជិះកម្សាន្ត នៅតាមដងផ្លូវ។ នៅក្នុងចំណោម ជនរងគ្រោះទាំងនោះ មានស្ត្រី ១៦នាក់ នៅទីក្រុង Goiania។

ភាគច្រើន នៃស្ត្រីរួមទាំងក្មេងស្រី អាយុ ១៤ឆ្នាំ ម្នាក់ផងត្រូវបានសម្លាប់ នៅសួនច្បារមួយ នៅក្នុងខែមករា និងស្ត្រី ២នាក់ នៅក្នុងអាយុ២០ឆ្នាំ ត្រូវបានសម្លាប់ នៅក្នុងខែឧសភា នៅក្នុងឆ្នាំនេះ ។ ប៉ូលិសបាននិយាយថា ឃាតកដែលរស់ នៅជាមួយម្ដាយ របស់ខ្លួននៅទីក្រុង Goiania រូបនេះ ជាបានសារភាពផងដែរថា បានសម្លាប់មនុស្ស ដែលគ្មានផ្ទះសំបែង រស់នៅជាច្រើននាក់ទៀត។

ឃាតករូបនេះ ប្រើកាំភ្លើងម៉ាក Revolver 38 ដែលប៉ូលិស បានរកឃើញ នៅផ្ទះដែលជននេះ បានរស់នៅ ជាមួយម្តាយខ្លួន ជាមួយទោចក្រយានយន្ត មួយគ្រឿង និងស្លាកលេខ ដែលខ្លួនបានលួច។ បុរសរូបនេះ បាននិយាយប្រាប់ ប៉ូលិសថា គាត់សម្លាប់ជនរងគ្រោះដើម្បីធ្វើឲ្យ បានធូរស្បើយនូវ អារម្មណ៍មួហ្មង របស់ខ្លួន។

ឃាតកដែល បានសម្លាប់មនុស្ស ជាច្រើនបន្តបន្ទាប់ នៅក្នុងសម័យថ្មីនេះ មានចំនួន ១៥នាក់ ក្នុងនោះមានឃាតក វ័យក្មេងជនជាតិកូឡុំប៊ី ឈ្មោះ Louis Garavito ស្ថិតនៅក្នុងបញ្ជីលើគេ។

បុរសរូបនេះ បានសម្លាប់មនុស្សជាង ៤០០នាក់ ភាគច្រើនជាកុមារ អនាថា នៅតាមផ្លូវថ្នល់ ។ ការរាប់ជនរងគ្រោះ របស់គាត់ដែលបានបង្ហាញ គឺមានចំនួន ១៣៨នាក់ ។ Pedro Rodrigues Filho ឃាតកសម្លាប់ មនុស្សច្រើន បំផុតរបស់ប្រេស៊ីល បានអះអាងថា បានសម្លាប់ ជនរងគ្រោះជាង ១០០នាក់ ៤៧នាក់ នៅក្នុងចំណោមពួកគេ គឺជាអ្នកទោសជាប់គុក ។គាត់ត្រូវបានកាត់ ឲ្យជាប់ទោសពីបទសម្លាប់មនុស្ស ៧១នាក់ ៕

ដកស្រង់ពី៖ កម្ពុជាថ្មី