បណ្តាញសង្គម

ប្រធានាធិបតីប៉ូឡូញ មានជំងឺ COVID-19

ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda បានធ្វើតេស្តិ៍វិជ្ជមានជំងឺ COVID-19 នេះបើតាមអ្នកនាំពាក្យលោក សរសេរនៅលើបណ្តាញ Twitter កាលពីព្រឹកថ្ងៃសៅរ៍ ដោយបន្ថែមថា ប្រធានាធិបតី មានសុខភាពល្អទេ។

ប្រធានជំនួយការរបស់លោក Duda បាននិយាយកាលពីថ្ងៃសៅរ៍ថា បញ្ជីមនុស្សដែលមានទំនាក់ទំនងនាពេលថ្មីៗជាមួយលោកប្រធានាធិបតី នឹងត្រូវបានរៀបចំឡើង។ កាលពីថ្ងៃសុក្រលោក Duda បានទៅទស្សនាពហុកីឡដ្ឋានជាតិ Warsaw ដែលកំពុងគ្រោងប្រែក្លាយទៅជាមន្ទីរពេទ្យ COVID-១៩ បណ្តោះអាសន្ន ដោយមានគ្រែចំនួន ៥០០ ។

គិតត្រឹមថ្ងៃសុក្រ ក្រសួងសុខាភិបាលប៉ូឡូញ បានរាយការណ៍ពីចំនួននៃការឆ្លង COVID-១៩ សរុប ចំនួន 228,318 ករណី និងមានចំនួនអ្នកស្លាប់ចំនួន 4,172 នាក់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។