Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ្វីលីពីន ជម្លៀសមនុស្សជិត ១.៨០០ នាក់ ខណៈព្យុះត្រូពិក Molave ខិតជិតមកដល់

  • បោះពុម្ព

ហ្វីលីពីន បានជម្លៀសប្រជាជនជិត ១.៨០០ នាក់ និងផ្អាកការធ្វើដំណើរតាមសមុទ្រ ខណៈព្យុះត្រូពិច Molave (ម៉ូឡាវ) ត្រូវបានគេរំពឹងថា នឹងនាំមកនូវភ្លៀងធ្លាក់រាយប៉ាយលើតំបន់ពីរ នៅភាគខាងត្បូងនៃកោះ Luzon នៅថ្ងៃអាទិត្យ ។

ការិយាល័យអាកាសធាតុជាតិ បាននិយាយថា ការព្រមានពីខ្យល់ព្យុះត្រូពិក ត្រូវបានចេញផ្សាយសម្រាប់ខេត្តមួយចំនួន ក្នុងតំបន់ Bicol និង Calabarzon ដោយព្យុះ Molave រំពឹងនឹងធ្វើឱ្យមានការបាក់ដីនៅពេលក្រោយ ខណះព្យុះនោះ បក់ កាត់តំបន់ Luzon ភាគខាងត្បូង។

ព្យុះ Molave បានកើតឡើង បន្ទាប់ពីព្យុះត្រូពិក Saudel ដែលកាលពីសប្តាហ៍មុនបានបង្កឱ្យមានទឹកជំនន់ពាសពេញផ្ទៃខេត្ត Quezon នៅតំបន់ Calabarzon ភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល។

សេចក្តីរាយការណ៍ បានឲ្យដឹងថា បន្ទាប់ពីឆ្លងកាត់ប្រជុំកោះហ្វីលីពីន ព្យុះ Molave ត្រូវបានគេរំពឹងថា នឹងបន្តបង្កើនឥទ្ធិពលជាលំដាប់ លើសមុទ្រចិនខាងត្បូង ដែលអាចឈានដល់ប្រភេទព្យុះទីហ្វុង នៅល្ងាចថ្ងៃអង្គារ។

ទីភ្នាក់ងារត្រួតពិនិត្យគ្រោះមហន្តរាយ បានអោយដឹងថា មនុស្សចំនួន ៦៦២ នាក់ បានជាប់គាំងនៅកំពង់ផែ ក្នុងតំបន់ Calabarzon ដោយសារតែមានខ្យល់បក់ខ្លាំង ហើយក្នុងខេត្ត Bicol ប្រជាជនសរុបចំនួន ៥៣២ គ្រួសារ ឬ ១,៧៨៩ នាក់ត្រូវបានជម្លៀសជាមុនទៅកាន់ជម្រកបណ្តោះអាសន្ន នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី ដោយដកស្រង់ពីកាសែត Reuter កាលពីថ្ងៃអាទិត្យ។