Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាវា Pieter Schelte ជានាវា​ធំ​បំផុត ​នៅ​លើ​ពិភពលោក មានបណ្ដោយប្រវែង ៣៨២ម៉ែត្រ និងទទឺង ១២៤ម៉ែត្រ

  • បោះពុម្ព

នាវា ដែលឥលូវនេះ កាន់មុខដំណែង ជានាវាធំបំផុត នៅលើពិភពលោក នោះនឹងត្រូវបានយក ទៅកាន់សមុទ្រ ជាលើកដំបូង មានឈ្មោះថា Pieter Schelte នាវានេះ អាចលើកសំណង់ នៅពីលើមាត់ អណ្ដូងប្រេង (Oil rigo) ចេញពីទឹក និងដឹកសំណង់នេះទៅកាន់ទិសដៅថ្មីទៀត។ នាវា Pieter Schelte មានបណ្ដោយប្រវែង ៣៨២ម៉ែត្រ និងទទឺង ១២៤ម៉ែត្រ ដែលធ្វើឲ្យនាវានេះ មានបណ្ដោយស្មើនឹង Empire State Building និងមានកម្ពស់ ខ្ពស់ជាងនាឡិកា Big Ben។

នាវាធំបំផុត នៅលើពិភពលោកនេះ ត្រូវបានកសាងឡើង ដោយក្រុមហ៊ុន Daewoo Shipbuilding and Marine Engineering Shipyard នៅកូរ៉េខាងត្បូង។ ក្រុមហ៊ុនស្វីស Allseas ប្រគល់ភារកិច្ច ឲ្យក្រុមហ៊ុន Daewoo ស្ថាបនានាវាដ៏ធំ សម្បើមនេះក្នុងតម្លៃ ១.៧ពាន់លានដុល្លារ។

ផ្នែកខាងលើនៃ Oil rigo ដែលមានទម្ងន់ រហូតដល់ ៤៨.០០០តោន អាចត្រូវបានលើកដោយ Pieter Schelte ទន្ទឹមនឹងការលើកជើងរបស់ Oil rigo ដែលមានទម្ងន់ រហូតដល់ ២៥.០០០តោន ។ បន្ទាប់មកនាវានេះ អាចដឹកទាំងផ្នែកខាងលើ និងផ្នែកខាងក្រោមនៃ Oil rigo នៅក្នុងពេលជាមួយគ្នា និងដឹកនាវាត្រឡប់ ទៅកាន់កំពង់ផែវិញ ។ នាវា Pieter Schelte អាចដំឡើង ឬ ក៏បន្ទាបខ្លួនរបស់វានៅក្នុងទឹកបានកម្ពស់ ២៥ម៉ែត្រ ដើម្បីទ្រ ជាមួយតម្រូវការទម្ងន់ ដ៏ធ្ងន់សម្បើម នៃទំនិញ ដែលត្រូវដឹក។

នាវា Pieter Schelte ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដាក់ ឲ្យធ្វើប្រតិបត្តិការ នៅឆ្នាំខាងមុខនេះ។ វាមានល្បឿន ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង និងមានកន្លែង សម្រាប់នាវឹក ធ្វើការចំនួន ៥៧១នាក់ ។ នាវា Pieter Schelte និងកាន់មុខដំណែង ជានាវាធំបំផុត នៅលើពិភពលោក សម្រាប់រយៈពេល ៦ឆ្នាំ ។

នៅឆ្នាំ២០២០ ក្រុមហ៊ុន Allseas សង្ឃឹមថា នឹងមាននាវាធំជាងនេះ ទៀតធ្វើប្រតិបត្តិការ ដំឡើងនិងប្តូរ Oil rigo កាន់តែធំជាងនេះទៀត។ កាលពីសប្តាហ៍កន្លងមក នាវាជិះកម្សាន្តដ៏ធំបំផុត នៅលើពិភពលោក បានទៅដល់ប្រទេស អង់គ្លេស លើកដំបូង ។ នាវានេះមាន ឈ្មោះថា Oasis Of the Sea កសាងឡើងក្នុងតម្លៃ ៣.១ពាន់លានដុល្លារ ។វាមានទម្ងន់ ២២៥.២៨២តោន បណ្ដោយប្រវែង ៣៥៩ម៉ែត្រ ទទឹងប្រវែង ៦៤ម៉ែត្រ ៕