Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧទ្ទាមបូកូហារំា ចាប់ជំរិតស្រ្តីបន្ថែមទៀត ក្នុងប្រទេស នីហ្សេរីយ៉ា

  • បោះពុម្ព

ប៊ីប៊ីស៊ី៖ យោងតាម អ្នកស្រុក ដែលរស់នៅក្នុងប្រទេស នីហ្សេរីយ៉ា បានឲ្យដឹងថា ស្រ្តី និងក្មេងស្រី រាប់សិបនាក់ទៀត ដែលរស់នៅភូមិ ចំនួនពីរ នៅរដ្ឋ អាដាម៉ាវ៉ា ភាគខាងជើង និងខាងជើងប្រទេស នីហ្សេរីយ៉ា ត្រូវបានក្រុម ឧទ្ទាមបូកូហារំា ចាប់ជំរិត ។

យោងតាម សារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយកាលពី ថ្ងៃរាត្រីថ្ងៃព្រហស្បត៍ ទី២៣ ខែតុលា ឆ្នាំ២០១៤ថា ការចាប់ជំរិត ខាងលើនេះ មិនត្រូវបានបញ្ជាក់ ឲ្យដឹងពីអាជ្ញាធរនោះទេ ប៉ុន្តែបើតាម សេចក្តីរាយការណ៍ បានឲ្យដឹងថា បានកើតឡើងមួយថ្ងៃ បន្ទាប់ពីយោធា ប្រទេសនេះ បានប្រកាសថា ខ្លួនបានព្រមព្រៀង ឈប់បាញ់គ្នាជាមួយ ពួកបូកូហារំាហើយ ប៉ុន្តែក្រុមឧទ្ទាមនេះ មិនបានបញ្ជាក់ ណាមួយថា ឈប់ ឬមិនឈប់នោះទេ។

ជាមួយគ្នានោះដែរ រដ្ឋាភិបាលសង្ឃឹមថា ឧទ្ទាមឥស្លាម នឹងដោះលែងស្រ្តី និងក្មេងស្រី ដែលពួកគេចាប់ជំរិតជាង ២០០នាក់ កាលពីខែមេសា កន្លងទៅ ឲ្យមានសេរីភាពឡើងវិញ សម្រាប់ជាផ្នែកមួយ នៃកិច្ចចរចា ៕

ដកស្រង់ពី៖ដើមអម្ពិល