Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យាន្តអវកាស ឆ្ពោះទៅកាន់ ស្ថានីយ៍អវកាសអន្តរជាតិ បានផ្ទុះឆេះ ខណៈកំពុងបាញ់ចេញ ដោយភ្នាក់ងារ NASA

  • បោះពុម្ព

ណាសា៖ យាន្តអវកាស ប្រើប្រាស់សម្រាប់ ដឹកគ្រឿងបរិក្ខា ទៅទីកាន់ស្ថានីយ៍ អវកាសអន្តរជាតិ បានផ្ទុះឆេះ ជាស្ថាពរ ក្រោយពីវា បានបាញ់ ចេញពីទម្រ តែប៉ុន្មានវិនាទីប៉ុណ្ណោះ កាលពីយប់ ថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ ២០១៤។

ចំពោះ យាន្តបំពាក់ដោយ គ្រាប់រ៉ុក្តែក សម្រាប់បាញ់រុញឡើង លើអាកាសនោះ ត្រូវបានគេ ស្គាល់ឈ្មោះថា Antares បានផ្ទុះឆេះ ក្រោយហើបផុតពីផ្ទៃដី បានតែប៉ុន្មានវិនាទី ប៉ុណ្ណោះ ដែលបានបណ្តាល ឲ្យជើងទម្រសម្រាប់បាញ់ របស់អង្គការ NASA ត្រូវខូចខាតទាំង ស្រុងចំនួន មួយគ្រឿង កាលពីវេលាម៉ោង ៦ និង ២២នាទី ល្ងាច ស្ថិតនៅស្ថានីយ៍ បាញ់បង្ហោះ នារដ្ឋ វ៉ឺជីនីញ៉ា សហរដ្ឋអាម៉េរិក។

គួរបញ្ជាក់ថា យាន្តដឹកគ្រឿងបរិក្ខា ខាងលើនេះមានទម្ងន់ ២.២៦៨ គីឡូក្រាម មានផ្ទុកនូវ ចំណីអាហារ, សម្ភារៈសំរាប់អ្នក វិទ្យាសាស្ត្រ, និង គ្រឿងផ្គត់ផ្គង់ មួយចំនួនទៀត។

ចំពោះ យាន្តនេះជាកម្មសិទ្ធិ របស់ក្រុមហ៊ុនឯកជនមួយ តែបានចុះកិច្ចព្រមព្រៀង ដោយអនុញ្ញាតការ ប្រើប្រាស់ ឧបករណ៍ បាញ់របស់ អង្គការណាសា ក្នុងទឹកប្រាក់ ១,៩ ពាន់លានដុល្លារ។ រហូតមកដល់ពេលនេះ ការស៊ើបអង្កេត កំពុងធ្វើឡើង ស្របពេលដែល តំណាក់កាលដំបូង អង្គការណាសា បានប្រកាសថា វាជាភ័យន្តរាយមួយ ដែលខុសប្លែក ពីធម្មតា៕

ដកស្រងពី៖ ដើមអម្ពិល