Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី អបអរជ័យជម្នះរបស់លោក ចូ បៃដិន (Video inside)

  • បោះពុម្ព

(ញូដេលី)៖ មេដឹកនាំនៃមហាយក្សឥណ្ឌា ដែលមានប្រជាជនច្រើនបំផុត លំដាប់លេខ ២ លើពិភពលោកនេះ បានទូរស័ព្ទដោយផ្ទាល់ទៅកាន់លោក ចូ បៃដិន ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងការបរទេសឥណ្ឌា បានប្រកាសឲ្យដឹងនៅថ្ងៃពុធនេះថា លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានទូរស័ព្ទដោយផ្ទាល់ ទៅកាន់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ដែលបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីនៅអាមេរិក កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ដែលបានកន្លងផុតពីរសប្តាហ៍ទៅហើយនោះ។

ក្រសួងការបរទេសឥណ្ឌា បានគូសបញ្ជាក់ទៀតថា លោក ម៉ូឌី និងលោក បៃដិន បានឯកភាពក្នុងការធ្វើការការងាររួមគ្នា ដើម្បីភាពជាដៃគូយុទ្ធសាស្ត្រ ឥណ្ឌា-អាមេរិក នៅក្នុងបរិបទសកល។ បន្ថែមពីនេះបញ្ហាអាទិភាព ក្នុងការទទួលបានវ៉ាក់សាំង COVID-19 និងការប្រយុទ្ធប្រឆាំងជំងឺឆ្លងដ៏កាចសាហាវនេះ ក៏ត្រូវបានលើកយកមកពិភាក្សាគ្នាផងដែរ។

គួរបញ្ជាក់ថា លោក ណារិនដ្រាន ម៉ូឌី ធ្លាប់បានបង្ហោះសារអបអរលោក ចូ បៃដិន និងលោកស្រី កាម៉ាឡា ហារីស តាំងតែពីថ្ងៃទី០៨ ខែវិច្ឆិកា មកម្ល៉េះ។ លោក ម៉ូឌី ក៏ធ្លាប់ជួបពិភាក្សាដោយផ្ទាល់ជាមួយលោក បៃដិន ផងដែរកាលពីអំឡុងពេលលោក បំពេញទស្សនកិច្ចទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៦ ដែលកាលណោះលោក បៃដិន គឺជាអនុប្រធានាធិបតីអាមេរិក នៅក្នុងរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា៕

ដកស្រង់ពី៖ Fresh News