Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនគ្រោងបាញ់បង្ហោះយានឆាងអឺ៥ (Chang'e-5) ទៅចុះចតលើផ្ទៃព្រះច័ន្ទ នៅចុងខែវិច្ឆិកានេះ (Video inside)

  • បោះពុម្ព

(ប៉េកាំង)៖ ក្រុមហ៊ុនអវកាស និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាចិន (CASC) បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសចិនគ្រោងបញ្ចូនយាន ឆាងអឺ ៥ (Chang'e-5) ទៅកាន់ឋានព្រះច័ន្ទនៅចុងខែវិច្ឆិកានេះ ដោយវាជាបេសកកម្មពិសេស និងជាលើកទីមួយសម្រាប់ចិន នោះគឺការជីកយកគំរូតាងពីព្រះច័ន្ទ រួចបាញ់បញ្ចូនមកផែនដីវិញ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ CASC បានកត់សម្គាល់ថា វាគឺជាបេសកកម្មស្រាវជ្រាវនៅលើឋានព្រះច័ន្ទ ដ៏ទំនើបចុងក្រោយបង្អស់របស់ប្រទេសចិន។ ការបាញ់បង្ហោះត្រូវបានពន្យាពេលជាច្រើនដងមកហើយ ការពន្យារពេលចុងក្រោយបង្អស់គឺនៅចុងឆ្នាំ ២០១៩ និងត្រូវអូសបន្លាយរហូតមកដល់ពេលនេះ។

ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក យាន Chang'e-5 នឹងប្រមូលគំរូតាង (កម្ទេចដី ឬថ្ម) នៅលើផ្ទៃឋានព្រះច័ន្ទ ហើយនាំមកយកកាន់ផែនដីវិញ។

បេសកកម្មនេះនឹងត្រូវប្រើគ្រាប់រ៉ុកែតធុនធ្ងន់ Long March 5 នៅឯទីតាំងបាញ់បង្ហោះ វិនឆាង (Wenchang) ក្នុងខេត្តហៃណាន (Hainan)។ យោងតាម CASC បានឲ្យដឹងទៀតថា គ្រាប់រ៉ុក្កែតត្រូវបានដឹកជញ្ជូនតាមសមុទ្រ ទៅកាន់ទីក្រុង Wenchang តាំងពីចុងខែកញ្ញាមកម្ល៉េះ សម្រាប់ការតេស្តចាំបាច់មួយចំនួន និងការរៀបចំសម្រាប់ការបាញ់បង្ហោះ។

នៅព្រឹកថ្ងៃដដែល គ្រាប់រ៉ុក្កែតត្រូវបានផ្លាស់ទី ទៅកាន់ទីតាំងបាញ់បង្ហោះរួចរាល់ហើយ។ គួរបញ្ជាក់ថា បេសកកម្ម Chang'e-5 នឹងត្រូវចុះចតនៅតំបន់ភ្នំ រឹមខឺ (Rumker) ស្ថិតនៅភូមិភាគពាយ័ព្យនៃព្រះច័ន្ទដែលមានឈ្មោះ អូសិនណឹស ប្រូសែលឡារឹម (Oceanus Procellarum) នៅលើផ្នែកដែរបែរមុខ មករកផែនដីយើងជានិច្ចនោះ។

បច្ចុប្បន្នបេសកកម្មចិន Chang'e-4 ក៏កំពុងបន្តការសិក្សានៅផ្នែកម្ខាងទៀតនៃព្រះច័ន្ទ ដែលមិនបែរមុខរកផែនដីនោះគឺ Moon Far Side ផងដែរ ដោយវាជាយានដំបូងបំផុតក្នុងលោក ដែលបានចុះចត នៅតំបន់ដ៏ពិបាកទៅដល់បំផុតនោះ៕

ដកស្រង់ពី៖ Fresh News