Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកជំងឺកូវីដ-១៩ជាង ១,៦០០នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃនៅសហរដ្ឋអាមេរិក ខណៈអ្នកឆ្លងថ្មីៗជាង ១៥ម៉ឺននាក់ត្រូវបានរាយការណ៍! (Video inside)

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបតែបានរាយការណ៍ អំពីករណីឆ្លង COVID-19 រហូតដល់ទៅ ១៥៧,២៦១ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ១,៦១៥នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។

នេះបើតាមការដកស្រង់ទិន្នន័យពីគេហទំព័រ Worldometer នាព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១១,៦៩៥,៧១១ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៥៤,២៥៥នាក់ និងជាសះស្បើយឡើងវិញជាង ៧លាននាក់។

សន្ទុះនៃការឆ្លង COVID-19 ប្រចាំថ្ងៃរបស់អាមេរិកនេះ គឺខ្ពស់ជាងឥណ្ឌារហូតដល់ទៅ ៤ដង ខណៈអាជ្ញាធរឥណ្ឌាទើបតែបានប្រកាសថា អត្រាឆ្លងរបស់ខ្លួនបាននិងកំពុងធ្លាក់ចុះ មកនៅកម្រិតទាបវិញ ដែលមិនធ្លាប់មានគិតចាប់តាំងពីខែកក្កដា។

គួរបញ្ជាក់ថា ចំពោះមុខស្ថានការណ៍អាសន្ន ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ដែលនឹងត្រូវរាប់រងបន្ទុកដ៏ធ្ងន់ធ្ងរបំផុតនេះ នៅពេលឡើងកាន់អំណាចជាផ្លូវការ នៅដើមឆ្នាំ២០២១ បានអំពាវនាវឲ្យប្រធានាធិបតីជិតផុតអាណត្តិលោក ដូណាល់ ត្រាំ ឈប់បង្កការរាំងស្ទះដល់ដំណើរការផ្ទេរអំណាច បើមិនដូច្នោះទេប្រជាជនអាមេរិក កាន់តែច្រើនថែមទៀត នឹងត្រូវបាត់បង់ជីវិតដោយ COVID-19។

សហរដ្ឋអាមេរិកដែលមានវ៉ាក់សាំង COVID-19 ប្រកបដោយសក្តានុពលចំនួនពីរនៅក្នុងដៃ ពេលនេះកំពុងប្រឹងប្រែងរៀបចំ ស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងនេះ ក្នុងករណីបន្ទាន់នៅដើមឆ្នាំ២០២១៕

ដកស្រង់ពី៖ Fresh News