Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកជំងឺកូវីដ-១៩ជិត ២,០០០នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃនៅសហរដ្ឋអាមេរិក ខណៈអ្នកឆ្លងថ្មីៗជាង ១៧ម៉ឺននាក់ត្រូវបានរាយការណ៍!

  • បោះពុម្ព

  (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបតែបានរាយការណ៍ អំពីករណីឆ្លង COVID-19 រហូតដល់ទៅ ១៧៣,៦៣២ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ១,៩៥៦នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។

នេះបើតាមការដកស្រង់ទិន្នន័យពីគេហទំព័រ Worldometer នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១១,៨៧៣,៧២៧ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៥៦,២៥៤នាក់ និងជាសះស្បើយឡើងវិញជាង ៧លាននាក់។

សន្ទុះនៃការឆ្លង COVID-19 ប្រចាំថ្ងៃរបស់អាមេរិកនេះ បានបង្ខំឲ្យរដ្ឋកាន់តែច្រើនបង្កើនការរឹតត្បិត និងបិទសកម្មភាពមួយចំនួន ក្នុងនោះរដ្ឋញូយ៉កបានសម្រេចបិទសាលារៀនជាថ្មី ក្រោយពីបានមើលឃើញ សន្ទុះនៃការឆ្លង COVID-19 ដ៏គួរឲ្យតក់ស្លុត។

គួរបញ្ជាក់ថា ចំពោះមុខស្ថានការណ៍អាសន្ន ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នៅតែបន្តអំពាវនាវឲ្យលោក ដូណាល់ ត្រាំ បញ្ឈប់ការរារាំងដល់ដំណើរការផ្ទេរអំណាច ព្រោះបើមិនដូច្នោះទេការបញ្ចេញវ៉ាក់សាំង ដើម្បីសង្គ្រោះប្រជាជននៅឆ្នាំ២០២១ នឹងជួបភាពយឺតយ៉ាវ។

បន្ថែមពីនេះ ក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងអាមេរិក Pfizer និង Moderna ក៏កំពុងជំរុញឲ្យអាជ្ញាធរសុខាភិបាលអាមេរិក អនុញ្ញាតការចាក់វ៉ាក់សាំងបន្ទាន់នៅចុងខែវិច្ឆិកានេះ ឬនៅខែធ្នូខាងមុខ ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19 កាន់តែខ្លាំងជាងនេះ៕

ដកស្រង់ពី៖ Fresh News