Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្កុតឡេនក្លាយជាប្រទេសទី១លើលោក ដែលផ្តល់ផលិតផលរក្សាអនាម័យ ឲ្យប្រជាជនប្រើប្រាស់ដោយមិនគិតថ្លៃ

  • បោះពុម្ព

 (ស្កុតឡែន)៖ ប្រទេសស្កុតឡេននៅក្នុងសប្ដាហ៍នេះ បានក្លាយជាប្រទេសដំបូងគេបំផុត នៅលើពិភពលោក ដែលនឹងផ្ដល់ជូនដោយឥតគិតថ្លៃ នូវផលិតផលរក្សាអនាម័យ សម្រាប់មនុស្សគ្រប់រូប។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ សភាជាតិនៃប្រទេសស្កុតឡេនបានបោះឆ្នោតជាឯកច្ឆ័ន្ទ គាំទ្រសេចក្ដីព្រាងច្បាប់ស្ដីពីផលិតផលរក្សាអានាម័យ ឬ Period Products Bill ដែលនឹងតម្រូវរដ្ឋាភិបាលមានសិទ្ធិស្របច្បាប់ ក្នុងការផ្ដល់ជូនដោយឥតគិតថ្លៃ នូវផលិតផលរក្សាអនាម័យ ក្នុងនោះមានដូចជាសំឡីអនាម័យជាដើម នៅតាមអគារសាធារណៈ។

គួរបញ្ជាក់ថា នៅក្នុងប្រទេសស្កុតឡេនផលិតផលរក្សាអានាម័យ ត្រូវផ្ដល់ជូនដោយឥតគិតថ្លៃដល់សិស្សសាលា និងនិស្សិត។

ប៉ុន្តែ បច្ចុប្បន្នតាមរយៈច្បាប់ខាងលើ វានឹងតម្រូវឱ្យរដ្ឋាភិបាលស្កុតឡែន បង្កភាពងាយស្រួលដើម្បីធានាឱ្យបានថា មនុស្សគ្រប់រូបអាចទទួលបានផលិតទាំងនេះ ខណៈសាលារៀន និងសាកលវិទ្យាល័យទូទាំងប្រទេស នឹងត្រូវរៀបចំក៏ដូចជាផ្ដល់ផលិតផលរក្សាអនាម័យ ដោយឥតគិតថ្លៃ នៅតាមបន្ទប់ទឹករបស់ពួកគេផងដែរ៕

ដកស្រង់ពី៖ Fresh News