Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌូនេស៊ី ក្នុងមួយថ្ងៃរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីៗចំនួន «៦,២៦៧ករណី» ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន

  • បោះពុម្ព

 (គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ី បានរាយការណ៍ឲ្យដឹងថា មានករណីឆ្លង COVID-19 ថ្មីៗចំនួន ៦,២៦៧ករណីបន្ថែមទៀត ត្រូវបានរកឃើញនៅថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត បើរាប់ចាប់តាំងពីផ្ទុះករណីឆ្លងជំងឺរាតត្បាតសកលនេះមក។

នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។ នេះគឺជាកំណត់ត្រាខ្ពស់បំផុតទី៣ហើយ ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ។ ក្នុងរយៈពេល ២៤ម៉ោងដូចគ្នា ប្រទេសអាស៊ានមួយនេះក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ១៦៩នាក់បន្ថែទៀតផងដែរ។

ជាសរុប ចំនួនករណីឆ្លងនៅទូទាំងប្រទេសឥណ្្ឌូនេស៊ី រហូតមកទល់ពេលនេះ មានចំនួន ៥៣៤,២៦៦ករណី ក្នុងនោះស្លាប់ ១៦,៨១៥នាក់៕

គួរបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌូនេស៊ី កំពុងឈរចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុត ដោយតាមពីក្រោយដោយប្រទេសហ្វីលីពីន៕

ដកស្រង់ពី៖ Fresh News