Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមបាតុករថៃ បានដើរក្បួនទៅកាន់បន្ទាយទាហានប្រឆាំងនឹងអំណាចយោធារបស់ស្តេច

  • បោះពុម្ព

ក្រុមបាតុករថៃប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់ បានដើរក្បួនទៅបន្ទាយទាហាន កាលពីថ្ងៃអាទិត្យ ដើម្បីប្រឆាំងនឹងការគ្រប់គ្រងផ្ទាល់ខ្លួនរបស់ព្រះមហាក្សត្រ Maha Vajiralongkorn លើអង្គភាពកងទ័ពមួយចំនួន។

នេះជាសកម្មភាពចុងក្រោយនៃការប្រឆាំងនឹងព្រះមហាក្សត្រ ដោយក្រុមបាតុករដែលបានបំបែករបស់ជាពិសិដ្ឋ ដោយការរិះគន់របបរាជានិយម។ រដ្ឋធម្មនុញ្ញថៃបានចែងថា រាជាធិបតេយ្យ ត្រូវតែគោរព ហើយច្បាប់ជាច្រើន ត្រូវបានតាក់តែងឡើង ដើម្បីហាមឃាត់រាល់ការប្រមាថលើស្ថាប័នមួយនេះ។

ក្រុមអ្នកតវ៉ា ដែលភាគច្រើនកាន់រូបទាប៉ោងប៉ោង និងដែលបានក្លាយជាវត្ថុតំណាងក្រុមអ្នកតវ៉ា បាននាំគ្នាឈប់នៅមាត់ទ្វារនៃកងវរសេនាតូចថ្មើរជើង លេខ ១១ ដែលជាផ្នែកមួយនៃកងអង្គរក្សការពាររបស់ព្រះមហាក្សត្រ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្ក្រាបបាតុកម្មប្រឆាំងនឹងការបង្កើតរបបថ្មី នៅ ឆ្នាំ ២០១០ ។

ក្រុមប៉ូលីសបង្ក្រាបបាតុកម្មជាច្រើនជួរ បានរារាំងក្រុមអ្នកតវ៉ា នៅខ្លោងទ្វារ។ មេធាវីការពារសិទ្ធិមនុស្ស និងជាមេដឹកនាំបាតុកម្ម ដែលតែងតែមានការរិះគន់ជាញឹកញាប់ចំពោះរបបរាជានិយម លោក Aron Nampa បាននិយាយថា “គ្មានប្រទេសប្រជាធិបតេយ្យណាមួយ ដែលមានព្រះមហាក្សត្រ ជាព្រះប្រមុខរដ្ឋ ហើយគ្រប់គ្រងលើកងទ័ពឡើយ”។

ព្រះបរមរាជវាំង មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ ចាប់តាំងពីការតវ៉ា បានចាប់ផ្តើម ប៉ុន្តែព្រះមហាក្សត្រផ្ទាល់ បានថ្លែងកាលពីពេលថ្មីៗនេះថា ក្រុមអ្នកតវ៉ាត្រូវបានស្រឡាញ់ "ដូចគ្នា" ទោះបីជាមានសកម្មភាពអ្វីក៏ដោយ នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី កាលពីព្រឹកថ្ងៃអាទិត្យ។