Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក៖ ភ្លើងឆេះព្រៃក្នុងរដ្ឋកាលីហ្វ័រញ៉ា បង្ខំឱ្យប្រជាជនជម្លៀសខ្លួនពីផ្ទះសម្បែង

  • បោះពុម្ព

  (ឡូស អាន់ជែលឡែស)៖ ខ្យល់បក់ខ្លាំងរុញច្រានអណ្ដាតភ្លើងដ៏សន្ធោរសន្ធៅ ចេញពីភ្លើងឆេះព្រៃ ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ខំឱ្យប្រជាជនក្នុងតំបន់ជាច្រើន ត្រូវជម្លៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេ ខណៈភ្លើងឆេះព្រៃនៅតែបន្តរីករាលដាល ដោយបានកាត់ផ្ដាច់ចរន្តអគ្គិសនីផងដែរ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។ ភ្លើងឆេះព្រៃបានឆាបឆេះតាំងតែពីថ្ងៃពុធមកម្លេះ ហើយកម្លាំងខ្យល់បក់មានរហូតដល់១១៣គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងតំបន់ភ្លើងឆេះព្រៃនៅផ្លូវ Silverado Canyon នៃតំបន់ Orange County។

ភ្លើងឆេះព្រៃ បានឆេះរាលដាលលើផ្ទៃដីច្រើនជាង១៦គីឡូម៉ែត្រក្រឡា និងបញ្ចេញផេះរួមទាំងផ្សែងយ៉ាងក្រាស់ខ្មឹក គ្របដណ្ដប់ពេញផ្ទៃមេឃ ស្របពេលក្រុមអ្នកពន្លត់អគ្គិភ័យជាច្រើននាក់ កំពុងប្រយុទ្ធតស៊ូនឹងអណ្តាតភ្លើង។

គួរបញ្ជាក់ថា ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីចំនួនប្រជាជនរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃនេះនៅឡើយទេ ដោយគ្រាន់តែមានសេចក្ដីរាយការណ៍បឋម ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងការបំផ្លិចបំផ្លាញ រីឯផ្ទះ និងអាជីវកម្មជាច្រើនកំពុងគ្មានអគ្គិសនីប្រើប្រាស់៕

ដកស្រង់ពី៖ Fresh News