Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ចូ បៃដិន៖ «ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺមិនមានការបង្ខិតបង្ខំឡើយ»

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតនៅអាមេរិក លោក ចូ បៃដិន បានប្រកាសថា ពលរដ្ឋអាមេរិកាំងនឹងមិនត្រូវបានបង្ខិតបង្ខំ ឲ្យចាក់វ៉ាក់សាំងការពារជំងឺ COVID-19 នៅពេលដែលវ៉ាក់សាំងនេះ ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់នោះឡើយ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នារសៀលថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០។ ការលើកឡើងនេះត្រូវបានធ្វើឡើង ក្រោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) ជាលើកទីមួយបានជំរុញឲ្យមាន ការពាក់ម៉ាសជាសាធារណៈ លើកលែងតែពេលនៅក្នុងផ្ទះខ្លួនឯង។

CDC បានកត់សម្គាល់ថា សហរដ្ឋអាមេរិកបានចូលនៅក្នុងដំណាក់កាល នៃការឆ្លងជំងឺ COVID-19 កម្រិតខ្ពស់បំផុត។

គួរបញ្ជាក់ថា ក្រុមហ៊ុន Pfizer បានបង្ហាញថា វ៉ាក់សាំងរបស់ខ្លួនប្រសិទ្ធភាពដល់ទៅ ៩៥% នៅក្នុងការធ្វើតេស្តសាកល្បងដំណាក់កាលទី ៣។

ចំណែកឯ វ៉ាកសាំងរបស់ក្រុមហ៊ុន Moderna វិញក៏មានប្រសិទ្ធភាពប្រហាក់ប្រហែលគ្នាគឺជាង ៩៤% ហើយក្រុមហ៊ុនទាំងពីរបានដាក់ពាក្យស្នើសុំ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីធ្វើការចែកចាយវ៉ាក់សាំងរៀងៗខ្លួន នៅទូទាំងសហរដ្ឋអាមេរិកផងដែរ។

កំឡុងដំណើរទស្សនកិច្ចទៅកាន់ CDC នៅឯទីក្រុងអាត្លង់តា (Atlanta) រដ្ឋចរជា (Georgia) កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍នេះ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែនស៍ (Mike Pence) បានឲ្យដឹងថា ការអនុម័តវ៉ាក់សាំងរបស់សហព័ន្ធ អាចចំណាយពេលប្រហែលជាមួយសប្តាហ៍កន្លះទៀត៕


ដកស្រង់ពី៖ Fresh News