Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តើអ្នកដឹងទេ! ប្រទេសណាខ្លះស្ថិតនៅក្នុងក្រុម G20?

  • បោះពុម្ព

(ពិភពលោក)៖ G20 (Group of Twenty) ឬក្រុមប្រទេសទាំង ២០ គឺជាវេទិកាអន្តរជាតិដ៏ធំមួយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពិភពលោក ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦។

តើអ្នកដឹងទេថា ប្រទេសណាខ្លះស្ថិតនៅក្នុងក្រុមអន្តរជាតិមួយនេះ។ តួអង្គអន្តរជាតិដែលនៅក្នុងក្រុមនេះមានសហភាពអឺរ៉ុប (EU) និងបណ្តាប្រទេសទាំង ១៩ ទៀត រួមមាន៖ ប្រទេសអាហ្សង់ទីន អូស្ត្រាលី ប្រេស៉ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូណេស៉ី អ៉ីតាលី ជប៉ុន សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ម៉ិកស៉ិក រុស្ស៉ី អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង តួកគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្នុងគោលបំណងពិភាក្សាអំពីគោលនយោបាយទាក់ទងនឹងការលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ G20 បានពង្រីករបៀបវារៈរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៨ ហើយប្រមុខរដ្ឋាភិបាល ឬប្រមុខរដ្ឋក៏ដូចជារដ្ឋមន្រ្តីហិរញ្ញវត្ថុ រដ្ឋមន្រ្តីការបរទេស និងវិទ្យាស្ថានវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច (think tank) បានជួបពិភាក្សាគ្នាយ៉ាងទៀងទាត់នៅកិច្ចប្រជុំកំពូលចាប់តាំងពីពេលនោះមក។ កិច្ចប្រជុំធ្វើឡើងដើម្បីដោះស្រាយបញ្ហាចម្រូងចម្រាស់នានា។

ដូចបានដឹងហើយថាសមាជិកភាពនៃក្រុមប្រទេស G20 មានប្រទេសចំនួន ១៩ បូកនឹងសហភាពអឺរ៉ុប ១។ សហភាពអឺរ៉ុបតំណាងដោយគណៈកម្មការអឺរ៉ុប និងដោយធនាគារកណ្តាលអឺរ៉ុប។ ជារួមសេដ្ឋកិច្ចរបស់ G20 មានប្រហែល ៩០% នៃផលិតផលសរុបរបស់ពិភពលោក (GWP) ៨០% នៃពាណិជ្ជកម្មពិភពលោក (បើរាប់បញ្ចូលពាណិជ្ជកម្មក្នុងសហគមន៍អឺរ៉ុប ៧៥%) និងមានផ្ទៃដីប្រមាណពាក់កណ្តាលនៃផ្ទៃដីពិភពលោក។

ដោយសារឥទ្ធិពលរបស់ខ្លួនកាន់តែរីកចម្រើនខ្លាំងលើពិភពលោក មេដឹកនាំរបស់ G20 បានប្រកាសកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា ក្រុមនេះអាចនឹងជំនួសក្រុម G7 ថាជាក្រុមប្រឹក្សាសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសអ្នកមាន។

គួរដឹងថា សូមកុំច្រឡំគ្នារវាងពាក្យ G7 និង G20 ។ G7 មាន័យថា Group of 7 ឬមានអត្ថន័យជាខេមរភាសាថា «ក្រុមប្រទេសទាំង ៧» ដែលវាជាអង្គការអន្តររដ្ឋាភិបាលមួយ ប្រមូលផ្តុំទៅដោយបណ្តាប្រទេសអ្នកមាន ដូចជាកាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

គ្រាន់តែថាក្រុមប្រទេស G7 ក៏ជាសមាជិករបស់ក្រុម G20 ផងដែរ។ ពីដំបូងឡើយ ប្រទេសរុស្ស៉ីក៏ជាសមាជិកជាមួយប្រទេសទាំង ៧ នោះដែរ ឬគេស្គាល់ថា G8 ប៉ុន្តែសហព័ន្ធរុស្ស៉ីត្រូវបានអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា រួមដៃគ្នាជាមួយបណ្ដាប្រទេសជាសមាជិកដទៃទៀតបណ្ដេញចេញពីក្រុម G8 កាលពីឆ្នាំ២០១៤ ក្រោយពីរដ្ឋាភិបាលនៃទីក្រុងមូស្គូក្រសោបយកតំបន់គ្រីមៀពីប្រទេសអ៊ុយក្រែន៕