Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ្វីលីពីន បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ១,០៨៥នាក់ ក្នុងមួយថ្ងៃ, អ្នកឆ្លងសរុបកើនជិតដល់ ៤៥ម៉ឺននាក់

  • បោះពុម្ព

 (ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ១,០៨៥នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៤៤៩,៤០០នាក់។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។ បើតាមក្រសួងសុខាភិបាលហ្វីលីពីន ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ៨,៧៣៣នាក់ផងដែរ ក្រោយអ្នកជំងឺ៣នាក់បន្ថែមទៀតបានស្លាប់។

ចំណែកឯ អ្នកជាសះស្បើយឡើងវិញ មាន៤១៨,៦៨៧នាក់ បន្ទាប់ពីអ្នកជំងឺ ៩,២៦៩នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ប្រជាជនហ្វីលីពី ៥.៨៣លាននាក់ បានទទួលការធ្វើតេស្ដរក COVID-19៕

ដកស្រង់ពី៖ Fresh News