Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទាហានជើងគោកថៃ ធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់៩នាក់ ពេលចុះទៅពិនិត្យ ការជួញដូរថ្នាំញៀន ជិត២លានគ្រាប់ នៅជាប់ព្រំដែនភូមា

  • បោះពុម្ព

បាងកក៖ ទាហានជើងគោក ថៃចំនួន៩នាក់ បានស្លាប់ក្រោយ ពេលដែលធ្លាក់ ឧទ្ធម្ភាគចក្រ នៅខេត្តក្រយ៉ៅ ជាប់ព្រំដែន ប្រទេសភូមា កាលពីវេលាម៉ោង ប្រមាណ ៣៖៣០នាទី រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

ខណៈមន្រ្តី យោធាទាំងនេះ រួមទាំង មេបញ្ជាការរបស់ខ្លួន បាននាំគ្នាធ្វើដំណើរ ចេញ ទៅត្រួត ពិនិត្យមើល ករណីជួញដូរ ថ្នាំញៀន ដ៏ធំមួយនៅ ខេត្តមួយនេះ ។ សេចក្តីរាយការណ៍ ពីបណ្តាញ សារព័ត៌មាន នៅប្រទេសថៃ បានផ្សាយថា ដើមឡើយ មានមន្រ្តីយោធាម្នាក់ បានបើករថយន្តទូ លួចបង្កប់ថ្នាំញៀន ជាប្រភេទ យ៉ាម៉ាគ្រាប់ និងម៉ាទឹកកក នៅតាមដងផ្លូវ គោលបំណងយកទៅ លក់ និងចែកចាយ នៅតំបន់ផ្សេង និងប្រទេស ជាប់ព្រំដែន។

ពេលនោះ ស្រាប់តែក្រុមប៉ូលិស មានការសង្ស័យ ពីព្រោះរថយន្តទូ នៅពេលដែល យោធាបើក ត្រូវមានមេបញ្ជាការ របស់ខ្លួន ទៅជាមួយ តែការបើកនេះ មានតែម្នាក់ឯង ទើបហៅសួរនាំ ។ សេចក្តីរាយការណ៍ បានបន្តទៀតថា ខណៈហៅឲ្យឈប់ ដើម្បីត្រួតពិនិត្យនោះ ស្រាប់តែប៉ូលិស បានរក ឃើញថ្នាំញៀន ប្រយ៉ាម៉ា ចំនួន១,៨លានគ្រាប់ និងម៉ាទឹកកក ចំនួន១៨០ គីឡូក្រាម ។

ក្រោយពិនិត្យ ឃើញថា មានថ្នាំញៀនដ៏ច្រើនបែបនេះ ត្រូវបានគេដឹកជញ្ជូន ប្រុងធ្វើការជួញដូរនោះ និងជាមន្រ្តី យោធាទៀត ផង ក្រុមប៉ូលិស បានទាក់ទងទៅ មេបញ្ជាការយោធា ជាន់ខ្ពស់ ដើម្បីឲ្យចុះមក ត្រួតពិនិត្យភ្លាមៗ ។ សេចក្តីរាយការណ៍ បានបន្តថា ក្រោយទទួលបាន ព័ត៌មាននេះភ្លាម ក្រុមមន្រ្តីយោធាជើងគោក ចំនួន៩នាក់ ក្នុងនោះ មានទាំង មេបញ្ជាផង បានឡើងជិះ ឧទ្ធម្ភាគចក្រ មួយគ្រឿង ចេញដំណើរ ប៉ុន្តែ ជាអកុសល ការធ្វើដំណើរ តាមត្រឹមប្រមាណ ១០នាទី ប៉ុណ្ណោះ ក៏ធ្លាក់ បណ្តាលឲ្យ ស្លាប់ទាំងអស់គ្នាតែម្តង ខណៈឧទ្ធម្ភាគចក្រ ទាំងមូល ត្រូវបាន ផ្ទុះឆេះ ខូចខាតសល់ តែគ្រោងឆ្អឹង។

យ៉ាងណាក៏ដោយ សម្រាប់ការ ធ្លាក់ ឧទ្ធម្ភាគចក្រនេះ នៅមិនទាន់មានសេចក្តី រាយការណ៍ បញ្ជាក់ណាមួយ ឲ្យបានច្បាស់នោះទេ ថាតើមកពី មូលហេតុអ្វី ?  បើតាមការសេចក្តី រាយការណ៍ បានបន្តទៀតថា សម្រាប់ហេតុការណ៍ ខាងលើនេះ យោធាថៃ មានបំណងចង់លាក់ បាំងផងដែរ ប៉ុន្តែលាក់មិនជិត៕

 

ដកស្រងពី៖ ដើមអម្ពិល