Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាតុភូតសូរ្យគ្រាសពេញលេញ នឹងកើតឡើងនៅប្រទេសអាហ្សង់ទីន និងឈីលី នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ

  • បោះពុម្ព

 (បរទេស)៖ បាតុភូតសូរ្យគ្រាស (Solar Eclipse) ពេញលេញ ១០០% នឹងកើតឡើងនៅប្រទេសអាហ្សង់ទីន និងឈីលី (ស៊ីលី) នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ (ពេលវេលានៅអាមេរិកខាងត្បូង)។

នេះបើតាមការចេញផ្សាយ ដោយវែបសាយ Time and Date នៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។ តាមរយៈផែនទី តំបន់ដែលអាចមើលឃើញសូរ្យគ្រាសពេញបរិបូរណ៍ ១០០% (Total Solar Eclipse) នោះគឺស្ថិតនៅភាគខាងត្បូងប្រទេសឈីលី និងភាគខាងត្បូងប្រទេសអាហ្សង់ទីន រួមទាំងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិកដែលស្ថិតនៅសងខាង ប្រទេសអាមេរិកឡាទីនទាំងពីរនេះ។

ទីតាំងខ្លះទៀតនៅភាគខាងត្បូង នៃទ្វីបអាមេរិកខាងត្បូង, នៅភាគនិរតីទ្វីបអាហ្រ្វិក និងនៅខាងជើងទ្វីបអង់តាក់ទិច ក៏អាចមើលឃើញបាតុភូតនេះ ក្នុងលក្ខណៈមិនពេញលេញផងដែរ ប្រសិនបើអាកាសធាតុអំណោយផល។ សម្រាប់តំបន់អាស៊ី និងប្រទេសកម្ពុជាយើងវិញគឺ «មិនអាចមើលឃើញសោះឡើយ» ប៉ុន្តែយើងអាចទស្សនាការ Live នៅតាមបណ្តាញសង្គមនានាពីបរទេសបាន។

គួរបញ្ជាក់ថា វាជាបាតុភូតសូរ្យគ្រាសពេញបរិបូរណ៍តែមួយគត់ ក្នុងឆ្នាំ២០២០។ ខណៈបាតុភូតនេះកើតឡើងនាវេលារសៀលនៅតំបន់ អាមេរិកខាងត្បូង វានឹងត្រូវវេលាយប់នៅក្នុងប្រទេសកម្ពុជា។

ខាងក្រោមជាតារាងពេលវេលាជាក់លាក់ សម្រាប់ម៉ោងដែលបាតុភូតសូរ្យគ្រាស កើតឡើងនៅអាមេរិកខាងត្បូង (គិតតាមម៉ោងនៅកម្ពុជា)៖ * សូរ្យគ្រាសចាប់ផ្តើមនៅម៉ោង ២០៖៣៣ យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ * សូរ្យគ្រាសចាប់ផ្តើមពេញលេញ (Total Solar Eclipse) នៅម៉ោង ២១៖៣២នាទី * សូរ្យគ្រាសបញ្ចប់ទៅវិញនៅម៉ោង ២៣៖១៣នាទី៕

ដកស្រង់ពី Fresh News