Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិននឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ក្រុមមនុស្សមានអាទិភាព នៅអំឡុងដើមឆ្នាំ២០២១

  • បោះពុម្ព

(ប៉េកាំង)៖ មន្ត្រីគណៈកម្មាធិការសុខភាពជាតិចិន (NHC) នៅថ្ងៃសៅរ៍នេះបានប្រកាសឲ្យដឹងថា ប្រទេសចិននឹងចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 ជូនដល់ក្រុមមនុស្សមានអាទិភាព នៅអំឡុងរដូវរងារ និងនិទាឃរដូវ (ចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១)។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានមួយលោក គុយ ហ្គាង (Cui Gang) មន្ត្រីផ្នែកគ្រប់គ្រងជំងឺឆ្លងនៃ NHC បានថ្លែងយ៉ាងដូច្នេះថា នេះគឺជាកម្មវិធីចាក់វ៉ាក់សាំងដែលមាន ០២ ជំហាន ដោយវ៉ាក់សាំងនឹងត្រូវផ្តល់ជូនក្រុមមនុស្សមានអាទិភាព ដែលរួមមាន បុគ្គលិកគ្រប់គ្រងផលិតផលក្លាសេនាំចូលពីបរទេស, អ្នកត្រួតពិនិត្យនៅតាមកំពង់ផែ ព្រមទាំងបុគ្គលិកបម្រើការក្នុង វិស័យអាកាសចរណ៍, វិស័យដឹកជញ្ជូនសាធារណៈ, មន្ទីរពេទ្យ និងទីផ្សារជាដើម។

គួរបញ្ជាក់ថា កម្មវិធីចាក់វ៉ាក់សាំងនេះ នឹងគ្របដណ្តប់លើអ្នកទាំងឡាយណា ដែលមានគម្រោងធ្វើការ ឬសិក្សានៅក្នុងប្រទេស និងតំបន់ដែលមានហានិភ័យមធ្យម ឬខ្ពស់នៃការចម្លងផងដែរ។

លោក Cui បានកត់សម្គាល់ថា ការធ្វើបែបនេះនឹងជួយបន្ធូរបន្ថយសម្ពាធ លើប្រទេសចិនក្នុងការការពារ និងគ្រប់គ្រងករណី COVID-19 នាំចូលពីបរទេស ក៏ដូចជាកាត់បន្ថយហានិភ័យ នៃការផ្ទុះជំងឺរាតត្បាតនេះឡើងវិញ នៅក្នុងស្រុកផងដែរ៕

ដកស្រង់ពី៖ Fresh News