Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក៖ មនុស្សជិត ១៩ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង ២,៥០០នាក់ទៀតស្លាប់ នៅក្នុងពេល២៤ម៉ោង!

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតអាក្រក់បំផុតដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៨៩,៤១៥នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ២,៥៥៦នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។

នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១៨,០៧៧,៧៦៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣២៣,៤០១នាក់ និងជាសះស្បើយឡើងសរុបចំនួន ១០,៥៤៥,៤៤៥នាក់។

ឮចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ខិតជិតមកដល់ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកល (COVID-19) នឹងបន្តកើនឡើងខ្លាំងបន្ថែមទៀត។

គួរបញ្ជាក់ថា រដ្ឋបាលឱសថ និងចំណីអាហារនៃសហរដ្ឋអាមេរិក (FDA) កាលពីថ្ងៃសុក្រសប្តាហ៍នេះបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Moderna នៅក្នុងករណីបន្ទាន់ ដែលប្រការនេះមានន័យថា អាមេរិកមានវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាចំនួន ២ ហើយដែលត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងនោះវ៉ាក់សាំងដំបូងគេជារបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech៕

ដកស្រង់ពី៖ Fresh News