Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង្គការ WHO កំពុងធ្វើការជិតស្និទ្ធជាមួយចក្រភពអង់គ្លេស ក្រោយមានការរកឃើញវីរុសកូវីដ-១៩ថ្មីមួយ ដែលហាក់អាចឆ្លងរាលដាលឆាប់រហ័សជាងធម្មតា

  • បោះពុម្ព

(ឡុងដ៍)៖ អង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថា ខ្លួនកំពុងធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយក្រុមមន្រ្តីជំនាញចក្រភពអង់គ្លេស ជុំវិញការរកឃើញវីរុស COVID-19 ថ្មីមួយ ដែលហាក់មានសមត្ថភាពឆ្លងរាលដាលឆាប់រហ័សខុសពីធម្មតា។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០។ អង្គការ WHO បញ្ជាក់នៅលើសារ Twitter នាថ្ងៃសៅរ៍ ទី១៩ ខែធ្នូ យ៉ាងដូច្នេះថា «ពួកគេ (ក្រុមមន្រ្តីចក្រភពអង់គ្លេស) នឹងបន្តចែករំលែកព័ត៌មានក៏ដូចជាលទ្ធផលនៃការវិភាគនិងការសិក្សារបស់ពួកគេ។

រីឯពួកយើងនឹងធ្វើបច្ចុប្បន្នភាពស្ថានភាពប្រាប់ដល់បណ្តារដ្ឋជាសមាជិក និងសាធារណជនទាំងឡាយ នៅពេលដែលយើងបានស្វែងយល់កាន់តែច្រើនថែមទៀត អំពីបុគ្គលិកលក្ខណៈនៃវីរុស COVID-19 ថ្មីនេះ ហើយនិងផលប៉ះពាល់ផ្សេងៗរបស់វា»។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បើតាមការប្រកាសរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក បូរីស ចនសុន និងក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេស វីរុស COVID-19 ប្រភេទថ្មីមួយ ត្រូវបានរកឃើញថាមានវត្តមាននៅចក្រភពអង់គ្លេស ហើយមានសមត្ថភាពឆ្លងរាលដាលលឿនជាងវីរុស COVID-19 ធម្មតារហូតដល់៧០ភាគរយ ប៉ុន្តែមិនត្រូវបានសន្និដ្ឋានថា សាហាវជាងធម្មតានោះឡើយ ហើយវ៉ាក់សាំងគួរតែនៅមានប្រសិទ្ធិភាពប្រឆាំងទប់ទល់ជាមួយវា៕

 

ដកស្រង់ពី៖ Fresh News