Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សេអ៊ូល ហាមឃាត់ការជួបជុំគ្នា ចាប់ពីមនុស្ស៥នាក់ឡើងទៅ ខណៈកូរ៉េខាងត្បូងមានអ្នកស្លាប់ប្រចាំថ្ងៃដោយសារកូវីដ-១៩ ច្រើនបំផុតមិនធ្លាប់មាន (Video inside)

  • បោះពុម្ព

(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង បានសម្រេចចិត្តរឹតបន្តឹងវិធានការរឹតត្បិតប្រឆាំង COVID-19 នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញ តាមរយៈការដាក់បម្រាម ជួបជុំ ឬប្រមូលផ្ដុំមនុស្សចាប់ពី៥នាកឡើងទៅ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងជំងឺរាតត្បាតមួយ កំឡុងរដូវកាលបុណ្យណូអែល និងបុណ្យចូលឆ្នាំសកល នៅពេលខាងមុខនេះ។

នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។ កូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានកត់ត្រាចំនួនអ្នកស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃខ្ពស់បំផុត ខណៈការកើនឡើងនៃករណីឆ្លង បានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធ សុខាភិបាល និងបង្ខំឲ្យអាជ្ញាធរ ចេញប្រតិបត្តិការវាយឆ្មក់នៅតាមទីកន្លែងដែលគេសង្ស័យថា បានរំលោភលើវិធានការរក្សាគម្លាតសុវត្ថិភាពនាពេលបច្ចុប្បន្ន។

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យម្សិលមិញនេះ បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៩២៦ករណីបន្ថែមទៀត ខណៈអ្នកជំងឺចំនួន២៤នាក់បានស្លាប់ និងអ្នកជំងឺចំនួន ៤៣៣នាក់ទៀតបានជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញពី មន្ទីរពេទ្យ។

ក្រោយពីការបូកសរុបទិន្នន័យថ្មីៗ បានធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកូរ៉េខាងត្បូងកើនឡើងដល់ ៥០,៥៩១ករណី ក្នុងនោះមានអ្នកស្លាប់ ៦៩៨នាក់ និងអ្នកជាសះស្បើយ ៣៥,១៥៥នាក់។

ការកើនឡើងនូវករណីឆ្លង COVID-19 ថ្មីៗ បានធ្វើឲ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទប់ស្កាត់បញ្ហានេះ ដោយបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងត្បូង កំពុងខ្វះគ្រែពេទ្យ ជាហេតុជំរុញឲ្យមានការជជែកវែកញែក ថាតើរដ្ឋាភិបាល គួរតែដាក់ចេញនូវវិធានការរក្សាគម្លាតសុវត្ថិភាពដែរ ឬទេ ព្រោះថា វិធានការនេះ គឺគ្រាន់តែជាមធ្យោបាយចុងក្រោយ តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ទីក្រុងសេអ៊ូល នឹងចាត់វិធានការហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើនជាង៥នាក់ ដោយចាប់ផ្តើមមួយថ្ងៃមុន ថ្ងៃឈប់សម្រាកបុណ្យណូអែល។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន ប៉ូលិសក្រុងសេអ៊ូល និងអ្នកស៊ើបអង្កេតផ្នែកសុខភាព បានធ្វើការបង្ក្រាបអាជីវកម្មចំនួន ៦០ រួមមានហាងបារ និងក្លឹបខារ៉ាអូខេ ដែលត្រូវបានគេសង្ស័យថា បានរំលោភលើវិធានការនាបច្ចុប្បន្ននេះ។ មនុស្សចំនួន ៣៥នាក់ រួមទាំងម្ចាស់អាជីវកម្ម និងអតិថិជនត្រូវបានចោទប្រកាន់ពី បទឧក្រិដ្ឋ៕

ដកស្រង់ពី៖ Fresh News